ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Sunday, October 30, 2016

កសិករ​ចិ​ញ្ចឹ​ម​ជ្រូក​ក្នុងស្រុកប្រឈមការ ខាតបង់ព្រោះ​តំលៃថោក​

ខេត្តកំពត ៖ សព្វថ្ងៃនេះ របរ​ចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​ខ្នាតតូច​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​ទៅហើយ ដោយសារ​មាន​កត្តា​មួយចំនួន​ជំរុញ​ឱ្យ​ប្រជាកសិករ​កម្ពុជា​បោះបង់​ការចិញ្ចឹម​ជ្រូក​នេះ​ចោល ហើយ​ទៅ​ចាប់យក​អាជីព​ថ្មី​ផ្សេង​ទៅវិញ ។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ។​
​លោក ស្រ៊ុន ពៅ ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​មានប្រសាសន៍ថា « ពេលបច្ចុប្បន្ន​នេះ ការចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន​។ បញ្ហា​ចម្បង​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ជាពិសេស​កសិករ គឺ​ជំងឺ និង​ការ​នាំចូល​ជ្រូក​គ្មាន​ប្រភព​ច្បាស់លាស់​បណ្តាលឱ្យ​មានកា​រ​ចម្លងជំងឺ​ទៅ​ជ្រូក​ក្នុងស្រុក ព្រមទាំង​ធ្វើឱ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់ចុះ​ទៀតផង​» ។​
លោក​បន្តថា ៖ «​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា ជា​មធ្យម​មាន​ចំនួន​១.០០០​ក្បាល​ក្នុង​មួយថ្ងៃ ដែលជា​បរិមាណ​នាំចូល​មានច្បាប់ និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ។ បើ​គិតពី​បរិមាណ​នាំចូល​គ្មាន​ច្បាប់ និង​គេចពន្ធ​ពី​ឈ្មួញ​ខិលខូច សរុប​មិន​ក្រោម​ពី​២.០០០​ក្បាល​នោះទេ ។ ហើយ​ការ​នាំចូល​ជ្រូក​គេចពន្ធ និង​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នេះ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុងស្រុក​ទេ ថែមទាំង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​ទៀតផង​» ។​
លោក​បន្ថែមថា ៖ «​សព្វថ្ងៃនេះ ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ដែលមាន​ការប៉ះពាល់​ខ្លាំង​នោះ គឺ​នាំចូល​ពី​ប្រទេស​ខាងកើត ចំណែក​ខាងជើង​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ។ ម្យ៉ាងទៀត ការ​នាំចូល​ជ្រូក​មិនដឹង​ប្រភព​ច្បាស់លាស់ វា​អាច​នាំ​ជំងឺ​មកជា​មួយ ព្រមទាំង​ចម្លង​ទៅ​ជ្រូក​របស់​កសិករ​ក្នុងស្រុក​ទៀត ។ ដូចនេះ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​បាក់​ទឹកចិត្ត​ក្នុងការ​ចិញ្ចឹម ក៏​បោះបង់​ការចិញ្ចឹម​ជា​បណ្ដើរៗ រហូត​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​» ។​
​លោក​ប្រធានស្តីទី​រូបនេះ​បញ្ជាក់ដែរថា ៖ «​សព្វថ្ងៃ អាជ្ញាធរ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទេ ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ជ្រូក​ចូល​មិនដឹង​សាវតា​ច្បាស់លាស់​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ឡើយ ។ លោក​សូម​សំណូមពរ​ទៅដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូមឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យ​មែនទែន កុំឱ្យ​នាំចូល​ជ្រូក​ឈឺ និង​សូមឱ្យ​ត្រួតពិនិត្យ​ទីផ្សារ​ផង ។
ជាក់ស្ដែង នៅ​រដូវ​បុណ្យ​ភ្ជុំ តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ថ្លៃ បុ​៉​ន្តែ​សាច់ជ្រូក​នៅលើ​ជ្រញ់​វិញ មិន​ត្រឹមតែ​មិន​ធ្លាក់​ទេ ថែមទាំង​ឡើង​ខ្ពស់​លើស​ដើម​ទៀត ។ ម្យ៉ាងទៀត សូមឱ្យ​ពិនិត្យ​កន្លែង​សត្ត​ឈា​ត​ផង កុំឱ្យ​គេ​យក​ជ្រូក​ងាប់​មក​កាប់ យកទៅលក់​នៅលើ​ទីផ្សារ​» ។​លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s pig ស្ថិតនៅក្រោម​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បាន​មានប្រសាសន៍ថា ៖ «​យើង​ផលិត​សាច់​សព្វថ្ងៃនេះ មិនបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​លើ​ទីផ្សារ​នៅឡើយ​ទេ គឺ​នៅ​ខ្វះខាត​ច្រើនណាស់ ។ ជាក់ស្ដែង ការចិញ្ចឹម​ជ្រូក​នៅ​ទូទាំងប្រទេស​កម្ពុជា យើង​អាច​ផ្គត់ផ្គង់​បានតែ​ជាង​៤០% ទៅ​៥០%​ប៉ុណ្ណោះ ហើយ​សល់​ពី​នោះ គឺ​យើង​នាំចូល​នៅឡើយ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​នាំចូល បើ​យើង​មិន​នាំចូល រាជរដ្ឋាភិបាល​ក៏​ពិបាក​ដែរ ហើយ​រាជរដ្ឋាភិបាល​សព្វថ្ងៃនេះ ក៏​ទទួលបាន​ចំណូល​ពី​ពន្ធ​នាំចូល​ផងដែរ​» ។​
លោក​បន្តថា ៖ «​មិន​ថា​ក្រុមហ៊ុន​របស់លោក ឬ​ក្រុមហ៊ុន​ផ្សេងៗ​នោះទេ ដែល​ចិញ្ចឹមសត្វ គឺ​ខាត​ទាំងអស់ ហើយ​បើ​និយាយ​ពី​កសិករ​វិញ​ខាត ហៅ​លែង​ឮ​ហើយ ។ ឆ្នាំនេះ មាន​ខែ​ខ្លះ​ខាត​នៅត្រឹម​ថ្លៃដើម បុ​៉​ន្តែ​ខែ​ខ្លះទៀត​ខាត​លើស​ថ្លៃដើម​ទៅទៀត ។ ដូចនេះ ក្រុមហ៊ុន ឬ​អ្នក​ចិញ្ចឹម​ជ្រូក​ដែលមាន​កសិដ្ឋាន​តូចៗ​ទប់​មិន​ជាប់​នោះទេ លុះត្រាតែ​ក្រុមហ៊ុន​ដែលមាន​កសិដ្ឋាន​ធំ ទើប​អាច​ទប់​ជាប់​បាន​ខ្លះ​» ។​លោក​បញ្ជាក់ថា ៖ «​ទោះជា​យ៉ាងណា ក្រុមហ៊ុន​យើង​នៅតែ​ពង្រីក​បន្ថែមទៀត ហើយក៏​មិន​បោះបង់ចោល​ការចិញ្ចឹម​ជ្រូក​ដែរ ។

សព្វថ្ងៃនេះ ក្រុមហ៊ុន​ម៉ុង ឫទ្ធី បាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ធំ​មួយ ប៉ុ​ន្តែ​ការផ្គត់ផ្គង់​មាន​ប្រមាណ​តែ​៥%​ប៉ុណ្ណោះ​នៃ​ទីផ្សារ ហើយ​ស៊ី​ភី មាន​ប្រមាណ​ជិត​២០%​ដែរ ។ ដូចនេះ​ត្រូវការ​ជ្រូក​នាំចូល​ច្រើន​ទៀត​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​» ៕​

No comments:

Post a Comment