បង្កាត់ពូជទាកាប៉ាជាមួយទាសាច់
ពូជ ទាបង្កាត់រវាងទាកាប៉ាជាមួយទាសាច់ មានអត្ថប្រយោជន៍ច្រើន
ព្រោះវាបានបង្កើតពូជទាមួយថ្មី ដែលមានលក្ខណៈពិសេសដូចខាងក្រោមនេះ :
- វាធំលូតលាស់លឿនជាងទាកាប៉ាពូជសុទ្ធ ឬពូជទាធម្មតា ប្រើពេលចិញ្ចឹមខ្លី ឆាប់បានលក់
- វាមានសាច់ឆ្ងាញ់ជាងទាកាប៉ា និងទាសាច់ធម្មតា មានខ្លាញ់តិចជាង
- ទម្ងន់រវាងទាឈ្មោល និងទាញីខុសគ្នាតិចតួច
- ទាំងទាឈ្មោល និងទាញី អាចយកមកបំប៉នឲ្យឆាប់ធាត់ ដើម្បីបង្កើនចំណូលឲ្យបានច្រើនជាងធម្មតា
១- ការបង្កាត់ពូជតាមបែបធម្មតា
បើយើងប្រើ ពូជទាកាប៉ាឈ្មោលមកបង្កាត់ជាមួយទាសាច់ញី
យើងអាចបង្កាត់ក្នុងម្តងបានតែចំនួនបួនទៅប្រាំក្បាលតែប៉ុណ្ណោះ
នេះបើយើងបង្កាត់វាតាមបែបធម្មជាតិ
ដោយឲ្យទាកាប៉ាឈ្មោលជាន់ទាសាច់ញី (ទាស)
២- ការបង្កាត់តាមបែបសិប្បនិមិត្ត
ការប្រើ ទឹកកាមរបស់ទាកាប៉ាឈ្មោលមកបង្កាត់ឲ្យទាញី (ទាស)
តាមបែបសិប្បនិមិត្ត អាចឲ្យយើងបង្កាត់បានរហូតដល់២០ ទៅ២៥មេ
ក្នុងករណីពិសេសខ្លះ អាចបង្កាត់បានរហូត៤០ ទៅ៥០ក្បាលទាញីក៏បាន។
ភាគរយនៃអត្រាបង្កកំណើតមានរហូតដល់៩៥ភាគរយ
ឯអត្រាញាស់វិញអាចទទួលបានរហូតដល់៨៥ភាគរយ។
៣- របៀបទទួលយកទឹកកាមពីទាកាប៉ាឈ្មោល
ជ្រើសរើសយក ទាកាប៉ាឈ្មោល មានអាយុពី២៦
ទៅ២៨សប្តាហ៍មានរូបរាងល្អមិនពិការផ្នែកណាមួយ
មានសុខភាពល្អពេញវ័យសម្រាប់បន្តពូជ
បន្ទាប់មកយើងរៀបចំទ្រុងមួយបួនជ្រុង ដើម្បីបង្ខាំងទាកាប៉ាឈ្មោលនោះ
អាចធ្វើពីឫស្សី ឬធ្វើពីដែកក៏បាន ទ្រុងអាចមានកំពស់ ៦០ស.ម ទទឹង
៦០ស.ម និងបណ្តោយ ៦០ស.ម
ត្រូវធ្វើវាឲ្យមានទ្វារពីខាងលើសម្រាប់ដាក់ស្នូកទឹក ស្នូកចំណី
ដើម្បីឲ្យងាយស្រួលដាក់ទឹក និងចំណី
និងងាយស្រួលសម្រាប់ការថែទាំវាផង។ ជញ្ជាំងរបស់ទ្រុង
គួរធ្វើពីសំណាញ់បន្ទះរនាបឫស្សី
លៃយ៉ាងណាឲ្យមានប្រហោងអាចឲ្យមានខ្យល់ចេញចូលបានល្អ
និងឲ្យទាអាចមើលចេញមកខាងក្រៅបាន។
ត្រូវរក ទាកាប៉ាញីចំនួនមួយ
ឬពីរក្បាលដាក់ក្នុងទ្រុងមួយមករៀបដាក់នៅជាប់គ្នាជាមួយទ្រុង
របស់ទាកាប៉ាឈ្មោលនោះ។ ទាកាប៉ាញីត្រូវរើសយកទាដែលពេញវ័យបន្តពូជ
ធ្វើបែបនេះ
ដើម្បីជួយរំញោចឲ្យទាកាប៉ាឈ្មោលមានអារម្មណ៍ចង់បន្តពូជ។
អ្នកថែរក្សា ទាឈ្មោលនេះ
ត្រូវធ្វើអ្វីម្យ៉ាងដើម្បីជន្លវាជាមួយទាកាប៉ាញី
ដើម្បីឲ្យវាកញ្ជ្រោលចង់រួមភេទជាមួយទាកាប៉ាញីដែលនៅក្បែរនោះ។
វិធីជន្លអាចធ្វើដោយរបៀបច្រើនយ៉ាង
និងត្រូវធ្វើដោយសន្សឹមៗជារៀងរាល់ថ្ងៃ។ ចំណីសម្រាប់បំប៉នទាឈ្មោល
និងការថែទាំងត្រូវធ្វើឲ្យបានទៀងទាត់និងត្រឹមត្រូវ
មិនត្រូវធ្វេសប្រហែសឡើយ។
ការរំញោច អារម្មណ៍ទាកាប៉ាឈ្មោលឲ្យចង់រួមភេទនេះ
គឺប្រយោជន៍ដើម្បីយកទឹកកាមរបស់វា
ដូច្នេះពេលវេលាសម្រាប់រំញោចអារម្មណ៍របស់វា
អាចប្រើពេលពីរ-បីសប្តាហ៍ដល់បួនសប្តាហ៍
ទើបយើងអាចយកទឹកកាមពីទាឈ្មោលនោះបាន។
ដើម្បីយកទឹកកាមពីទាកាប៉ាឈ្មោលនេះ ត្រូវធ្វើនៅម៉ោង៦ ទៅម៉ោង៩ព្រឹក មិនត្រូវធ្វើនៅពេលវេលាខុសពីនេះឡើយ។
សម្ភារៈដែលត្រូវការចាំបាច់សម្រាប់យកទឹកកាមពីទាឈ្មោលនេះមាន :
- កែវសម្រាប់ដាក់ទឹកកាមស្អាត អាចរកទិញនៅកន្លែងលក់សម្ភារៈពេទ្យនៅក្បែវត្តមហាមន្ត្រី (អូឡាំពិក)
- គ្រឿងជាវត្ថុរាវសម្រាប់លាយពង្រាវទឹកកាម
- បំពង់បូប និងបំពង់លាយទឹកកាម
- គ្រឿងសម្រាប់បាញ់ទឹកកាមទៅតាមទ្វាររបស់ទាញី
៤- របៀបយកទឹកកាមពីទាកាប៉ាឈ្មោល
យកទាកាប៉ា ញី
ដែលបានយកមកបង្ខាំងក្បែរទាកាប៉ាឈ្មោលដាក់ចូលទៅក្នុងទ្រុងរបស់
ទាកាប៉ាឈ្មោល។ ដាក់កន្ទុយទាកាប៉ាឲ្យបែរទៅខាងអ្នកចាំយកទឹកកាម។
ពេលនោះ ទាកាប៉ាឈ្មោលវានិងព្យាយាមឡើងជាន់ទាកាប៉ាញី
អ្នកយកទឹកកាមត្រូវត្រៀមខ្លួនឲ្យបានល្អ
ព្រមជាមួយបំពង់សម្រាប់ត្រងយកទឹកកាមនៅក្នុងដៃឲ្យហើយស្រេច
នៅពេលទាកាប៉ាឈ្មោលដកពន្លៀនប្រដាប់បន្តពូជរបស់វាមកខាងក្រៅ
ដើម្បីស៊កចូលទ្វាររបស់ទាកាប៉ាញី
ត្រូវប្រញាប់យកបំពង់ដែលបានត្រៀមស៊កប្រដាប់បន្តពូជទៅក្នុងបំពង់
នោះភ្លាម
ដើម្បីកុំឲ្យទឹកកាមនោះត្រូវបានបាញ់បញ្ចូលទៅក្នុងទ្វាររបស់
ទាកាប៉ាញី
បានទឹកកាមរបស់ទាកាប៉ាឈ្មោលមានចំណុះត្រឹមតែប្រហែលជាមួយទៅពីរមី
ល្លីម៉ែត្រតែប៉ុណ្ណោះ
ភ្លាមៗនោះត្រូវចាក់វត្ថុរាវសម្រាប់ពង្រាវទឹកកាមចូលក្នុងបំពង់
ត្រងទឹកកាមនោះភ្លាមៗ
ដោយប្រើតាមអត្រាទឹកកាមបីលាយជាមួយវត្ថុរាវមួយអំពូល។
បន្ទាប់ពីបានលាយពង្រាវទឹកកាមរួចហើយត្រូវបូមវាបញ្ចូលក្នុងបំពង់
ផ្ទុកទឹកកាមសម្រាប់ប្រើការ ក្នុងបំពង់ផ្ទុកទឹកកាមមួយៗ
អាចយកទៅបង្កកំណើតឲ្យទាញី (ទាស) បានចំនួន ២៥ក្បាល។
៥- របៀបបង្កកំណើតឲ្យទាញី (ប្រភេទទាស)
ត្រូវជ្រើស យកទាញីដែលមានរូបរាងល្អ មានសុខភាពល្អ
មានមាឌធំជាងទាដទៃនៅក្នុងហ្វូង
និងជាទាញីមានវ័យត្រូវបន្តពូជបានសម្រាប់យកមកបង្កាត់។
ដាក់ទាញី ឲ្យឱនក្បាលចុះ ប្រើភ្លៅ
និងក្បាលជង្គង់កៀបខ្លួនទាញីឲ្យជាប់ បន្ទាប់មកប្រើដៃទាំងពីរ
ដើម្បីសង្កត់រន្ធសម្ងាត់របស់ទាញីរហូតអាចមើលឃើញប្រដាប់បន្តពូជ
របស់ទាញីលៀនចេញមក
ឃើញច្បាស់ប្រើប្រដាប់បាញ់ទឹកកាមបាញ់ទឹកកាមបញ្ចូលទៅក្នុង
ប្រដាប់បន្តពូជរបស់ទាញី រាល់ពេលបានបាញ់ទឹកកាមឲ្យទាញីរួច
ហើយត្រូវពិនិត្យមើលកម្រិតទឹកកាមដែលមានសល់នៅក្នុងបំពង់ជារៀងរាល់
លើក ដើម្បីធានាឲ្យបានថា ចំនួនទឹកកាមមានគ្រប់គ្រាន់សម្រាប់ទាចំនួន
២៥ក្បាល។
ត្រូវធ្វើបែបនេះជាថ្មី ក្រោយមកចំនួន៤ថ្ងៃក្រោយ ដើម្បីធានាពីការអាចឲ្យទឹកកាមបង្កជាកំណើតឲ្យពងរបស់ទាញីបាន។
៦- របៀបភ្ញាស់ពងទាកូនកាត់
- ការភ្ញាស់ពងទា ពូជបង្កាត់នេះ គឺមិនមានអ្វីខុសគ្នាពីការភ្ញាស់ពងទាធម្មតានោះដែរ។
- ពេលវេលានៃ ការញាស់របស់ទាពូជកាត់នេះ គឺមានវេលា ៣២ថ្ងៃ
អាស្រ័យហេតុនេះ បន្ទាប់ពីយើងបានដាក់ភ្ញាស់ទាក្នុងទូភ្ញាស់បាន
២៨ថ្ងៃ ដល់ ២៩ថ្ងៃ
ហើយពងចាំបាច់ត្រូវបញ្ជូនចូលម៉ាស៊ីនញាស់មួយផ្សេងទៀត។
- កូនទាកាត់ ពូជនេះ ពេលញាស់ចេញមក មានសម្បុររោមបីយ៉ាង :
ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅត្រង់ក្បាល អាចមានចំនួន ២០ភាគរយ។
ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅក្បាល និងនៅខ្នង
មានប្រមាណជា៦០ភាគរយ។ ពណ៌ប្រផេះមានលាយលឿង មានប្រមាណជា
២០ភាគរយ។
កូនទា បង្កាត់ពូជនេះ ការលូតលាស់របស់វាលឿន តែពូជបង្កាត់នេះ
ទោះបីមានឈ្មោល មានញី ប៉ុន្តែការបន្តពូជរបស់ពួកវា
មិនអាចធ្វើទៅបានឡើយ ឯការបង្កាត់នេះទៀតសោត
គឺធ្វើដើម្បីតែសម្រាប់លក់ជាសាច់ប៉ុណ្ណោះ
មិនមែនសម្រាប់យកមកបង្កើតពូជថ្មីឲ្យវាបន្តពូជបានឡើយ។
ចំពោះ ការចិញ្ចឹមវារហូតធំនោះវិញ
គឺធ្វើដូចគ្នាទៅនិងការចិញ្ចឹមទាបែបដទៃដែរ តែប្រើពេលខ្លីជាង
និងប្រើចំណីតិចជាង។ ពូជទាថ្មីនេះ
វាមានសក្តានុពលផ្នែកពាណិជ្ជកម្មច្រើនជាង
ព្រោះសាច់វាឆ្ងាញ់ជាងទាដទៃ៕