ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Sunday, October 30, 2016

កសិករ​ចិ​ញ្ចឹ​ម​ជ្រូក​ក្នុងស្រុកប្រឈមការ ខាតបង់ព្រោះ​តំលៃថោក​

ខេត្តកំពត ៖ សព្វថ្ងៃនេះ របរ​ចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​ខ្នាតតូច​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​ទៅហើយ ដោយសារ​មាន​កត្តា​មួយចំនួន​ជំរុញ​ឱ្យ​ប្រជាកសិករ​កម្ពុជា​បោះបង់​ការចិញ្ចឹម​ជ្រូក​នេះ​ចោល ហើយ​ទៅ​ចាប់យក​អាជីព​ថ្មី​ផ្សេង​ទៅវិញ ។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ។​
​លោក ស្រ៊ុន ពៅ ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​មានប្រសាសន៍ថា « ពេលបច្ចុប្បន្ន​នេះ ការចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន​។ បញ្ហា​ចម្បង​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ជាពិសេស​កសិករ គឺ​ជំងឺ និង​ការ​នាំចូល​ជ្រូក​គ្មាន​ប្រភព​ច្បាស់លាស់​បណ្តាលឱ្យ​មានកា​រ​ចម្លងជំងឺ​ទៅ​ជ្រូក​ក្នុងស្រុក ព្រមទាំង​ធ្វើឱ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់ចុះ​ទៀតផង​» ។​
លោក​បន្តថា ៖ «​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា ជា​មធ្យម​មាន​ចំនួន​១.០០០​ក្បាល​ក្នុង​មួយថ្ងៃ ដែលជា​បរិមាណ​នាំចូល​មានច្បាប់ និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ។ បើ​គិតពី​បរិមាណ​នាំចូល​គ្មាន​ច្បាប់ និង​គេចពន្ធ​ពី​ឈ្មួញ​ខិលខូច សរុប​មិន​ក្រោម​ពី​២.០០០​ក្បាល​នោះទេ ។ ហើយ​ការ​នាំចូល​ជ្រូក​គេចពន្ធ និង​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នេះ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុងស្រុក​ទេ ថែមទាំង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​ទៀតផង​» ។​
លោក​បន្ថែមថា ៖ «​សព្វថ្ងៃនេះ ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ដែលមាន​ការប៉ះពាល់​ខ្លាំង​នោះ គឺ​នាំចូល​ពី​ប្រទេស​ខាងកើត ចំណែក​ខាងជើង​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ។ ម្យ៉ាងទៀត ការ​នាំចូល​ជ្រូក​មិនដឹង​ប្រភព​ច្បាស់លាស់ វា​អាច​នាំ​ជំងឺ​មកជា​មួយ ព្រមទាំង​ចម្លង​ទៅ​ជ្រូក​របស់​កសិករ​ក្នុងស្រុក​ទៀត ។ ដូចនេះ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​បាក់​ទឹកចិត្ត​ក្នុងការ​ចិញ្ចឹម ក៏​បោះបង់​ការចិញ្ចឹម​ជា​បណ្ដើរៗ រហូត​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​» ។​
​លោក​ប្រធានស្តីទី​រូបនេះ​បញ្ជាក់ដែរថា ៖ «​សព្វថ្ងៃ អាជ្ញាធរ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទេ ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ជ្រូក​ចូល​មិនដឹង​សាវតា​ច្បាស់លាស់​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ឡើយ ។ លោក​សូម​សំណូមពរ​ទៅដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូមឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យ​មែនទែន កុំឱ្យ​នាំចូល​ជ្រូក​ឈឺ និង​សូមឱ្យ​ត្រួតពិនិត្យ​ទីផ្សារ​ផង ។
ជាក់ស្ដែង នៅ​រដូវ​បុណ្យ​ភ្ជុំ តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ថ្លៃ បុ​៉​ន្តែ​សាច់ជ្រូក​នៅលើ​ជ្រញ់​វិញ មិន​ត្រឹមតែ​មិន​ធ្លាក់​ទេ ថែមទាំង​ឡើង​ខ្ពស់​លើស​ដើម​ទៀត ។ ម្យ៉ាងទៀត សូមឱ្យ​ពិនិត្យ​កន្លែង​សត្ត​ឈា​ត​ផង កុំឱ្យ​គេ​យក​ជ្រូក​ងាប់​មក​កាប់ យកទៅលក់​នៅលើ​ទីផ្សារ​» ។​លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s pig ស្ថិតនៅក្រោម​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បាន​មានប្រសាសន៍ថា ៖ «​យើង​ផលិត​សាច់​សព្វថ្ងៃនេះ មិនបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​លើ​ទីផ្សារ​នៅឡើយ​ទេ គឺ​នៅ​ខ្វះខាត​ច្រើនណាស់ ។ ជាក់ស្ដែង ការចិញ្ចឹម​ជ្រូក​នៅ​ទូទាំងប្រទេស​កម្ពុជា យើង​អាច​ផ្គត់ផ្គង់​បានតែ​ជាង​៤០% ទៅ​៥០%​ប៉ុណ្ណោះ ហើយ​សល់​ពី​នោះ គឺ​យើង​នាំចូល​នៅឡើយ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​នាំចូល បើ​យើង​មិន​នាំចូល រាជរដ្ឋាភិបាល​ក៏​ពិបាក​ដែរ ហើយ​រាជរដ្ឋាភិបាល​សព្វថ្ងៃនេះ ក៏​ទទួលបាន​ចំណូល​ពី​ពន្ធ​នាំចូល​ផងដែរ​» ។​
លោក​បន្តថា ៖ «​មិន​ថា​ក្រុមហ៊ុន​របស់លោក ឬ​ក្រុមហ៊ុន​ផ្សេងៗ​នោះទេ ដែល​ចិញ្ចឹមសត្វ គឺ​ខាត​ទាំងអស់ ហើយ​បើ​និយាយ​ពី​កសិករ​វិញ​ខាត ហៅ​លែង​ឮ​ហើយ ។ ឆ្នាំនេះ មាន​ខែ​ខ្លះ​ខាត​នៅត្រឹម​ថ្លៃដើម បុ​៉​ន្តែ​ខែ​ខ្លះទៀត​ខាត​លើស​ថ្លៃដើម​ទៅទៀត ។ ដូចនេះ ក្រុមហ៊ុន ឬ​អ្នក​ចិញ្ចឹម​ជ្រូក​ដែលមាន​កសិដ្ឋាន​តូចៗ​ទប់​មិន​ជាប់​នោះទេ លុះត្រាតែ​ក្រុមហ៊ុន​ដែលមាន​កសិដ្ឋាន​ធំ ទើប​អាច​ទប់​ជាប់​បាន​ខ្លះ​» ។​លោក​បញ្ជាក់ថា ៖ «​ទោះជា​យ៉ាងណា ក្រុមហ៊ុន​យើង​នៅតែ​ពង្រីក​បន្ថែមទៀត ហើយក៏​មិន​បោះបង់ចោល​ការចិញ្ចឹម​ជ្រូក​ដែរ ។

សព្វថ្ងៃនេះ ក្រុមហ៊ុន​ម៉ុង ឫទ្ធី បាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ធំ​មួយ ប៉ុ​ន្តែ​ការផ្គត់ផ្គង់​មាន​ប្រមាណ​តែ​៥%​ប៉ុណ្ណោះ​នៃ​ទីផ្សារ ហើយ​ស៊ី​ភី មាន​ប្រមាណ​ជិត​២០%​ដែរ ។ ដូចនេះ​ត្រូវការ​ជ្រូក​នាំចូល​ច្រើន​ទៀត​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​» ៕​

ការចិញ្ចឹម​ជ្រូក​​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​ ១- ការចិញ្ចឹម​មេ​ជ្រូក​

ការចិញ្ចឹម​ជ្រូក​​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​
១- ការចិញ្ចឹម​មេ​ជ្រូក​
​ ​ត្រូវ​យកចិត្តទុកដាក់​ដល់​កត្តា ៣​ជា​អត្ថិភាព​គឺ :
​ ​ – កត្តា​ទី ១​គឺ​ពូជ : ពូជ​លូតលាស់​លឿន ធន់​ជំងឺ ផលិតផល​កូន និង​សាច់​ខ្ពស់​មិន​ជាន់​ឈាម​គ្នា ។​
​ ​ – កត្តា​ទី ២​គឺ​ចំណី : ចំណី​មាន​គុណភាព​ខ្ពស់ ថាមពល និង​ជីវជាតិ​គ្រប់គ្រាន់ ស៊ី​អាហារ​តិច ធំ​លឿន ។​
​ ​- កត្តា​ទី ៣​គឺ​បរិស្ថាន : កន្លែង​ធ្វើ​ទ្រុង​សមស្រប​ល្អ ការថែទាំ​ល្អ គ្មាន​ជំងឺ ។​
២- ការជ្រើសរើស​ពូជ​
​ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​កូន​ច្រើន​សំបូរ​ទឹក​ដោះ ឆ្អឹង​សមរម្យ​ល្មម និង​ទំងន់​ដងខ្លួន ដោះ​គត់​គូរ មាន​សំបុកពោះ​ជា​ជ្រូក​មេ ជាពិសេស​តំណរ​ពូជ​ចេញពី​មេបា​ដែល​ប្រើ EX-M បាន​មួយ​ជំនាន់​យ៉ាងតិច ។ ជា​ជ្រូក​ដែល​បង្កាត់​មិន​ជាន់​ឈាម​គ្នា ។​
៣- ការ​បង្កាត់​
​ ​ការបង្កាត់មាន​ពីរ​យ៉ាង​គឺ :
​ ​ 1 ​- ការ​បង្កាត់​ដោយ​ធម្មជាតិ
​ ​ ​2- ការ​បង្កាត់​ដោយ​សិប្បនិម្មិត​
​ ​+ ត្រូវ​តាមដាន​មេ​ជ្រូក​រក​ឈ្មោល​ដូចជា : ប្រដាប់​ភេទ​ប្រែប្រួល ជ្រូក​ឆ្លេឆ្លា​នៅ​មិន​ស្ងៀម ខាំ ភើច​របស់​ផ្សេងៗ មិន​ស៊ី​ចំណី ដេក​ថ្ងូរ ឡើង​ពាក់​ជ្រូក​ផ្សេងៗ​ទៀត និង​មាន​ទឹករំអិល​ធ្លាក់​តាម​ប្រដាប់​ភេទ ។​
​ ​+ យកដៃ​សង្កត់​នៅ​ចង្កេះ​ជ្រូក បើ​មេ​ជ្រូក​នៅ​ស្ងៀម​លើក​ត្រចៀក​ទាំងពីរ ក្រោយមក ១២​ម៉ោង យើង​អាច​បង្កាត់​បាន ។​
​ ​+ ត្រូវ​ដឹក​មេ​ជ្រូក​មក​នៅ​លើ​ដី ឬ​ខ្សាច់ ឬ​ក្រាល​បាវ​ក្រចៅ​នៅ​កន្លែង​ដែល​ជ្រូក​ដេក បើ​កន្លែង​នោះ​មាន​ក្រាល​ស៊ីម៉ងតិ៍ ត្រូវ​យក​បាវ​ក្រចៅ​មក​ទ្រាប់​លើ​ខ្នង​មេ ដើម្បី​អោយ​បា​ឡើង​បង្កាត់ ។​
​ ​+ គប្បី​បង្កាត់​នៅ​ពេល​ព្រឹក ឬ​ពេល​ល្ងាច ។​
​ ​+ ត្រូវ​បង្កាត់ ២​ដង (​ព្រឹក​-​ល្ងាច​) បើ​អាច​ចូល​បង្កា​ត់បា ២​ផ្សេងគ្នា ក្រោយ​បង្កាត់​យក​មេ​ជ្រូក​ទុក​កន្លែង​ផ្សេង​គ្នា​ស្ងប់ស្ងាត់​ដើម្បី​តាមដាន ។​
​ ​+ បន្ទាប់​មក​ពី ១៩ ទៅ ២០​ថ្ងៃក្រោយ បើ​ជ្រូក​មិន​រក​ឈ្មោល​ទេ​ទុក​ដូចជា​បានការ ។​
៤- ការថែទាំ​មេ​ផើម​
​ ​ការចិញ្ចឹម​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​ធម្មជាតិ​យើង​ត្រូវ​អនុវត្តន៍​នូវ​ករណី​កិច្ច​សំខាន់ ៣​យ៉ាង​ដូច​ខាងក្រោម :
​ ​ដើម្បី​អោយ​ជ្រូក​មាន​សុខភាព​ល្អ​ជា​រៀងរាល់ថ្ងៃ​យើង​ត្រូវ​ផ្តល់ EX-M តាមរយៈ​លាយ​ទឹក​អោយ​ផឹក​ផង និង​លាយ​ជាមួយ​ចំណី​អោយ​ស៊ី​ផងដែរ ។​
​កំរិត​ប្រើ :
​ ​- យក​មេ EX-M ១​លីត្រ លាយ​ទឹក ១០០០០​លីត្រ សំរាប់​ជ្រូក តូច និង​ធំ​ផឹក​ជា​រៀងរាល់ថ្ងៃ (​ទឹកស្អាត ១០​លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ១​សេ​សេ​) ។ ទឹក​ដែល​លាយ​ផឹក​នេះ​មិន​ត្រូវ​ទុក​លើស ២៤​ម៉ោង​ទេ ។ បើ​ផឹក​នៅ​សល់​ត្រូវ​យក​ចាក់​លាង​សំអាត​ទ្រុង ហើយ​បន្ត​លាយ​សារជាថ្មី​អោយ​ជ្រូក​ផឹក​ទៀត​រហូតដល់​ជ្រូក​បាន​លក់ ។​
​ ​- យក​មេ EX-M ១​លីត្រ លាយ​ជាមួយ​ចំណី​ផ្សេងៗ​ចំនួន ១០០​ទៅ ២០០​គីឡូក្រាម​អោយ​ជ្រូក​ស៊ី​រៀង​រាល់​ពេល​ជា​ប្រចាំ ។​
​ ​- ឬ​យក​មេ EX-M ៣​សេ​សេ បូក​ទឹក ៣​លីត្រ លាយ​ចំណី ១០​គីឡូក្រាម ដាក់​អោយ​ជ្រូក​ស៊ីសំ​រាប់​មួយ​ពេលៗ​ចំពោះ​ចំណី​ស្ងួត ។​
​ ​- យក EX-M បណ្តេញ ៣​សេ​សេ បូក​មេ EX-M ៣​សេ​សេ បូក​កា​កស្ករ ៣​សេ​សេ និង​ទឹក​ស្អាត ៣​លីត្រ មក​បាញ់​លាង​ទ្រុង​រៀងរាល់ ៧​ថ្ងៃ​ម្តង ។​
​ ​- យក​មេ EX-M ២០​សេ​សេ បូក EX-M បណ្តេញ ២០​សេ​សេ បូក​ទឹក ១០​លីត្រ បាញ់​អោយ​សព្វ​លើ​ខ្លួន​ជ្រូក ទ្រុង​ជ្រូក និង​បរិវេណ​ចិញ្ចឹម​ដើម្បី​កុំឲ្យ​កើត​ជំងឺ​សើ​ស្បែក ។​
​ ​- បាញ់​លាង​សំអាត​ជ្រូក និង​ទ្រុង​រៀងរាល់ថ្ងៃ និង​ប្រយ័ត្ន​កុំអោយ​មេ​ផើម​លោត​លេង ឬ​ពាក់​លើ​គ្នា ។​
​ ​- មុន​កើត ១​សប្តាហ៍ ត្រូវ​ដឹក​ជ្រូក​ផើម​ទៅ​កន្លែង​កើត ។​
​ ​- លាយ​ព្រី​ម៉ិច ឬ​បាស់​ស្មិច ក្នុង​ចំណី​អោយ​ជ្រូក​ស៊ី​តាម​រូបមន្ត​ដែល​បាន​ណែនាំ ។​
​ ​- ១​សេ​សេ សំរាប់​ទំងន់​ជ្រូក ១០​គីឡូក្រាម ចាក់​សាច់ដុំ​
​ ​- យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ចំណី​មាន់ ៥​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​អោយមាន់​ស៊ី ១ ឬ ២​ដង ។​
​ ​- យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយមាន់​ផឹក​មួយ​សប្តាហ៍ ២​ដង ។​
​កំរិត​ប្រើ​
​ ​- ខ​ប​ភូ​លីន​ចាក់​សាច់ដុំ ២​សេ​សេ ក្នុង​ជ្រូក ១​ក្បាល ចាក់​តែ​ម្តង​គត់ ។​
​ ​- អាដេ​បី​អឺ​ចាក់​សាច់ដុំ ៨​សេ​សេ ក្នុង​១​ក្បាល ។​
​ ​- ឌី​ណូ​លីទីក ចាក់​សាច់ដុំ ២​សេ​សេ ក្នុង​១​ក្បាល ។​
​ ​- អា​ម៉ុក​ស៊ី​វ៉ាល់ លាយ​អោយ​ស៊ី​ក្នុង​ចំណី ៣​ថ្ងៃ ជាប់​គ្នា ១០០​ក្រាម ក្នុង​ចំណី ២៥​គីឡូក្រាម ។​
​ ​- បើ​ជ្រូក​កើតកូន​រួច​មិន​ធ្លាក់​សុក ឬ​មាន​កាកសំណល់​នៅក្នុង​ស្បូន ត្រូវ​ចាក់​ថ្នាំ ស៊ុប​ព្រូស និង​អា​ម៉ុក​ស៊ី​វ៉ា​ល់ ។​
​ ​- ស៊ុប​ព្រូស ចាក់​សាចដុំ ២​សេ​សេ ក្នុង​ជ្រូក ១​ក្បាល តែ​ម្តង​គត់ ។​
៥- ការថែរក្សា​មេ​ជ្រូក​កើតកូន​
​- មុន​កើត​ត្រូវ​រៀបចំ​កន្លែង​អោយបាន​ត្រឹមត្រូវ​សំរាប់​បង្កើត​កូន​អោយ​ជ្រូក ហើយ​សំភារៈ​ដែល​ចាំបាច់​ត្រូវ​ត្រៀម​ទុក​មានដូចជា​កន្ត្រៃ ឡា​ម ជេស ក្រណាត់​ស្ងួត ទ្រុង​សំរាប់​ដាក់​កូនជ្រូក និង​មេ EX-M ។ មិនគួរ​ចាក់ទឹក​លើ​មេ​ជ្រូក​កំពុង​ដង្ហក់​ទេ (​ពេល​មេ​ជ្រូក​ឈឺពោះ​កើតកូន​) ។​
​ ​- ត្រូវ​លាងដៃ និង​សំភារៈ​ប្រើប្រាស់​ជាមួយ​មេ អ៊ី អ៊ិក្ស អិម ជាមុនសិន មុន​នឹង​បង្កើត​ជ្រូក ។​
​ ​- ពេល​កូន​កើត​ត្រូវ​ចាប់ជើង​ក្រោយ​ទាំង​ពីរ​យួរ​សំយុងក្បាល​ចុះក្រោម ដោយរ​លាក់​ថ្ម​មៗ និង​យក​ក្រណាត់​ស្ងួត​ចាំ​ជូត​ខ្លួន និង​ទឹកព្រៃ​ក្នុង​មាត់ ។​
​- ករណី​កូន​ខ្សោយ កើត​មក​សន្លប់ ត្រូវ​ផ្លុំ​ខ្យល់​ចូល​ត្រចៀក​អោយ​កូនជ្រូក ឬ​កូនជ្រូក​ឈ្លក់ទឹក​ព្រៃ​ត្រូវយក​មាត់​បឺត​ទឹក​ចេញ​ពី​ច្រមុះ​វា ។​
​- យក​កូន​ទើប​កើត​ទុក​ក្នុង​ទ្រុង ដែល​រៀបចំ​រួច​ទុក​មួយ​អន្លើ​សិន ។​
​- ពេល​កើត​មក​ភ្លាម យើង​ត្រូវ​កាត់​ផ្សិត ហើយ​ការ​កាត់​កន្ទុយ​ត្រូវ​លាប​មេ អ៊ី អ៊ិក្ស អិម ដូច​គ្នា​នៅ​ចុងបញ្ចប់​ទើប​កាត់​ធ្មេញ​ចង្កូម​លើ​ក្រោម​របស់​វា ។​
​- ម្យ៉ាង​ទៀត​មិន​បាច់​ចង ឬ​កាត់​ផ្ចិត​ក៏បាន យើង​ត្រូវ​យក​ផ្ចិត​មក​ជ្រលក់​មេ អ៊ី អ៊ិក្ស អិម អោយបាន ៣-៥​វិនាទី រួច​ទុក​វា​មួយកន្លែង ។​
​- ក្រោយ​បង្កើត​អស់ហើយ ត្រូវ​យក​មេ អ៊ី អ៊ិក្ស អិម ជ្រលក់​សំឡី​ជូត​ក្បាលដោះ​មេ​ជ្រូក ទើប​ចាប់​កូនជ្រូក​ដាក់​អោយ​បៅ មិនអោយ​លើស​ពី ៤ ទៅ ៨​ម៉ោង (​ក្រោយ​កូន​កើត​) ។​
​- កន្លែង​កូនជ្រូក​ដេក​ត្រូវ​ស្ងួត និង​កក់ក្តៅ ក្រោយមក​នៅ​ថ្ងៃ​ទី ៣ យើង​ត្រូវ​ចាក់​ថ្នាំ​ហ្វែ​រី​ដិ​ច អោយ​កូនជ្រូក ២​សេ​សេ ចាក់​សាច់ដុំ​តែ​ម្តង​គត់ ។​
​- ត្រូវ​បង្ហាត់​ចំណី​ដល់​កូនជ្រូក​នៅពេល​មាន​អាយុ ៧​ថ្ងៃ ។​
​- គប្បី​គ្រៀវជ្រូក​ឈ្មោល​នៅពេល​ជ្រូក​មាន​អាយុ ២​សប្តាហ៍ បន្ទាប់​ពីគ្រៀ​វហើយ ត្រូវ​លាប​មេ អ៊ី អ៊ិក្ស អិម អោយបាន​ញឹកញាប់ ។​
​- នៅពេល​កូនជ្រូក​មាន​អាយុ ២៥ ទៅ ២៨​ថ្ងៃ ត្រូវ​ផ្តាច់ដោះ ហើយ​បញ្ច្រក​មេ អ៊ី អ៊ិក្ស អិម ២​សេ​សេ អោយ​កូនជ្រូក​ក្នុង ១​ក្បាល ។​
* ចំណាំ​
​ក្នុង​កំឡុង​ពេល​កើត​ភ្លាម​មេ​ជ្រូក បាក់​កំលាំង​ខ្សោយ​មិនសូវ​សំបូរ​ទឹកដោះ​ត្រូវ​ចាក់​ថ្នាំ អុក​ស៊ី​តុកស៊ីន​តាម​សរសៃ​វ៉ែន (​ស្លឹកត្រចៀក​) កន្លះ​សេ​សេ ព្រឹក​-​ល្ងាច និង​ចាក់​ថ្នាំ​ខា​រ៉ាស៊ី​ល (Carasil) ដើម្បី​បង្កើន​កំលាំង​ធ្វើ​អោយ​សំបូរ​ទឹកដោះ និង​ធ្វើអោយ​ជ្រូក​ឃ្លាន​ចំណី ។​
​កំរិត​ប្រើ :
​ ​- ខា​រ៉ាស៊ី​ល ១ ទៅ ២​សេ​សេ ក្នុង ១​ក្បាល សំរាប់​កូនជ្រូក ។
​ ​- ១០​សេ​សេ ក្នុង ១​ក្បាល សំរាប់​មេ​ជ្រូក (​ចាក់​សាច់ដុំ​) ។​
​ ​- ករណី​កូន​កំពុង​បៅ​មាន​ជំងឺរាគ​ត្រូវ​យក​មេ អ៊ី អ៊ិក្ស អិម ២-៣​សេ​សេ បញ្ច្រក​កូន​ជ្រូក​នោះ (​ព្រឹក​-​ល្ងាច​) ២ ទៅ ៣​ថ្ងៃ​ជាប់​គ្នា ។​
៦- ការចិញ្ចឹម​ជ្រូក​សាច់​
​+ ការរៀបចំ​ទ្រុង​ត្រូវយក អ៊ី អ៊ិក្ស អិម បណ្តេញ ២០​សេ​សេ បូក​មេ EX-M ២០​សេ​សេ បូក​ទឹក ១០​លីត្រ បាញ់​លាង​ទ្រុង ៣​ថ្ងៃ ជាប់​គ្នា​រួច​ទុកចោល​រយៈពេល ៥​ថ្ងៃ ។ ដុសលាង ​សំអាត​ឧបករណ៍ ធុង​ទឹក ស្នូក​ចំណី និង​វិធី​ប្រើប្រាស់​ដូចខាងលើ ហើយ​ត្រូវមាន​បំរុង​មេ EX-M និង​កាក​ស្ករ​សំរាប់​អោយ​មេ​ជ្រូក​ផឹក ស៊ី ។​
​+ ត្រូវ​បញ្ចូល​ជ្រូក​ក្នុង​ទ្រុង បន្ទាប់ពី​ដាក់​ជ្រូក​ចូល​ទ្រុង​ហើយ​ត្រូវ​ពិនិត្យមើល :
​- បើ​មាន​ជ្រូក​ណា​មិន​ស្រួល​ត្រូវ​ដក​ទុក​កន្លែង​ផ្សេង​ដើម្បី​ព្យាបាល ។​
​- បន្ត​លាយ​ទឹក និង​មេ EX-M តាម​ក្បួនខ្នាត​អោយ​ជ្រូក​ផឹក​ជានិច្ច ។​
​- អនុវត្តន៍​បែបនេះ សំរាប់​ជ្រូក​ដែល​ចេញពី​ទ្រុង ចិញ្ចឹម​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​ធម្មជាតិ ។​
​​+ ការថែរក្សា បោស បាញ់ លាង​សំអាត​ទ្រុង :
​- លាយ EX-M សន្សំសំចៃ​នៅក្នុង​អាងទឹក​ជ្រូក​ដេក​រៀងរាល់ ២៤​ម៉ោង​ម្តង ។​
​- លាយ​មេ EX-M អោយ​ជ្រូក​ផឹក​ជា​រៀងរាល់ ២៤​ម៉ោង​ម្តង ។​
​- លាយ​មេ EX-M បូក​កា​កស្ករ បូក​ទឹក បូក​ជាមួយ​ចំណី អោយ​ជ្រូក​ស៊ី​រៀង​រាល់​ពេល ធ្វើ ១​ពេល​សំរាប់ ១​ពេល(​ហាម​ធ្វើ​លាយ​ផ្អាប់​ទុក​) ។​
​- យក EX-M បណ្តេញ បូក​មេ EX-M បូក​ទឹក បាញ់​លាង​ទ្រុង និង​បាញ់​លើ​ជ្រូក​រៀង​រាល់​ពី ៥ ទៅ ៧​ថ្ងៃ​ម្តង​
​- ត្រូវ​ចាក់​វីតាមីន ស្ត្រេ​ស​វី​តា ក្នុង​១​ខែម្តង ។​
* ចំណាំ​
​ពិសេស​អនុវត្តន៍​តាម​ការណែនាំ​ខាងលើ ជ្រូក​មាន​សុខភាព​រឹងមាំ​ល្អ មិន​ឈឺ ឆាប់​ធំធាត់ សាច់​ច្រើន គ្មាន​ជាតិគីមី សាច់មាន​ជីវជាតិ​ឆ្ងាញ់ ចំណេញ​ច្រើន​ក្នុង​ការចិញ្ចឹម ។​
​ថ្នាំ​សំរាប់​ព្យាបាល​មេ​ជ្រូក​
​ព្យាបាល​រលាក​សួត រាគ ផ្សះ​ស្បូន លា​សដោះ និង​ផ្តាស​សាយ​កូនជ្រូក ថ្នាំ​ស៊ុល​ហ្វា​៣៣ (SULFA33)
​កំរិត​ប្រើ :
​​ – ចាក់​សាច់ដុំ​ជ្រូក​ធំ ១-៥​មី​លី​លីត្រ ក្នុង​ទំងន់ ១០​គីឡូក្រាម​
​ – ជ្រូក​ផ្តាច់ដោះ​រហូតដល់ ៥០​គីឡូក្រាម ៥-៨​មី​លី​លីត្រ​
​​ – កូនជ្រូក ១-២​មី​លី​លីត្រ ក្នុង​១​ក្បាល​
​កំរិត​ប្រើ : លាយ​ក្នុង​ចំណី​អោយ​ស៊ី ១​គីឡូក្រាម ក្នុង ១០០​គីឡូក្រាម ចំណី​អោយ​ស៊ី​រយៈពេល ៧​ថ្ងៃ​
+ វិធី​ផ្សំ​អាហារ​ជ្រូក​
​ ​- វិធី​ផ្សំ​ទី ១
វត្ថុ​ផ្សំ​ ​ ផ្តាច់​ដោះ​-២០ គ​.​ក​ ២០-៤០ គ​.​ក ​​​ ៤០ គ​.​ក​-​លក់​ ​ មេ​ផើម និង មេ​ចិញ្ចឹម​កូន
ចុង​អង្ករ​ ៥០ គ​.​ក​ ៦០ គ​.​ក​ ៤០ គ​.​ក​ ៨០ គ​.​ក​
ពោត ៤០ គ​.​ក​ ១៦០ គ​.​ក​ ​
កន្ទក់​ ​ ១៨ គ​.​ក​ ៤៨ គ​.​ក ៧២ គ​.​ក​ ៦០ គ​.​ក​
សណ្តែកសៀង​លីង​ ១៥ គ​.​ក ៤០ គ​.​ក​ ​៧២ គ​.​ក ២០ គ​.​ក​
សណ្តែកដី​លីង​ ​ ៥ គ​.​ក​ ​ ​២៥ គ​.​ក​
ត្រី​ម៉ត់​ ៣ គ​.​ក​ ​ ៦ គ​.​ក​ ១៤ គ​.​ក​ ៣.៥ គ​.​ក​
ម្សៅ​ខ្យង ​១ គ​.​ក ២ គ​.​ក​ ១ គ​.​ក​
អំបិល​ ​០.៣ គ​.​ក​ ០.៦ គ​.​ក​ ១.៦ គ​.​ក​ ០.៥ គ​.​ក​
ព្រី​មិច ឬ បា​ស្មិច​ ០.៥ គ​.​ក​ ១ គ​.​ក ២ គ​.​ក ១ គ​.​ក
ខ្លាញ់​ ១ គ​.​ក​ ​០.៣៥ គ​.​ក
មេ​អាហារ​សត្វ​ ២ គ​.​ក​ ៤ គ​.​ក​ ៧ គ​.​ក​ ៤ គ​.​ក​
សរុប ៩៥.៨ គ​.​ក​ ២០១.៧ គ​.​ក ៣៦៧.៦ គ​.​ក ១៩៤.៨៥ គ​.​ក​
ប្រូ​ទីន ២០% ​ ១៨%​ ១៦%​ ១៨%
​​ ​ ​ ​ ​​ ​ ​​ ​​ ​
* ព្យាបាល​រាគ​ប្រផេះ និង រាគ​ឈាម ដំបៅ​ក្រចក ជំងឺសារ​ទឹក ដោយ​ទី​ឡូ​ស៊ីន (TYLOSIN) ២០០ (២០%)
​កំរិត​ប្រើ :
​ ​ – ចាក់​សាច់ដុំ​ជ្រូក ចាក់ ១​សេ​សេ សំរាប់ ២០​គីឡូក្រាម ។​
​ ​- គោ​ចាក់ ១​សេ​សេ សំរាប់ ២៥​គីឡូក្រាម ។​
​ ​- ចាក់ ១​ថ្ងៃ​ម្តង ព្យាបាល​រយៈពេល ៣-៥​ថ្ងៃ ។​
* ព្យាបាល​មេ​ជ្រូក​ដែល​រក​ឈ្មោល​មិន​ទៀងទាត់ ឬ​ដាក់​បា​មិន​ជាប់ ប្រើ​នៅ​ពេល​បង្កាត់ និង​ព្យាបាល​ហូរ​ខ្ទុះ​ក្រោយ​ពេល​ដាក់​បា ។ ព្យាបាល​កូនជ្រូក​ប្រកាច់​ដោយ​ស្ត្រិប​តូកុក ចំពោះ​កូនជ្រូក​ផ្តាច់​ដោះ ។​
​កំរិត​ប្រើ : លាយ​ក្នុង​ចំណី​អោយ​ស៊ី ១​គីឡូក្រាម ក្នុង ១០០​គីឡូក្រាម ចំណី​អោយ​ស៊ី​រយៈពេល ៧​ថ្ងៃ​

​ ​- វិធី​ផ្សំ​ទី ២
វត្ថុ​ផ្សំ​ ១៥-៣០ គ​.​ក​ ៣០-៦០ គ​.​ក​ ៦០ គ​.​ក​-​លក់​ មេ​ផើម មេ​ចិញ្ចឹម​កូន​
ពោត ៥០ គ​.​ក​ ៤៨ គ​.​ក​ ៣៨ គ​.​ក ៤៥ គ​.​ក ៤០ គ​.​ក
ដំឡូង​មី​ ​ ៦ គ​.​ក​ ១០ គ​.​ក​ ១៤.៥ គ​.​ក ​០ គ​.​ក ៥ គ​.​ក
កន្ទក់​ ១០ គ​.​ក​ ៧ គ​.​ក ១០ គ​.​ក​ ៥ គ​.​ក ១០ គ​.​ក
កន្ទក់​សាឡី​ ​ ៤.៣ គ​.​ក​ ១០ គ​.​ក ១៣.៥ គ​.​ក ៣៥ គ​.​ក ២៣ គ​.​ក
សណ្តែកសៀង​លីង​ ​ ១៩ គ​.​ក​ ១៨ គ​.​ក​ ​ ១៨ គ​.​ក ១០ គ​.​ក​ ១៥ គ​.​ក
ម្សៅ​ត្រី​ ​ ៧.៣ គ​.​ក ៦.៧ គ​.​ក ២.៣ គ​.​ក​ ១.២ គ​.​ក​ ៣ គ​.​ក​
​​​ដេ​សេ​ប៉េ​ ​ ១ គ​.​ក​ ​ ០.១៥ គ​.​ក ​០.២ គ​.​ក ០.២៥ គ​.​ក ១.១៥ គ​.​ក​
សំបក​ងាវ​ ​ ​ ១ គ​.​ក​ ១.៦៥ គ​.​ក ២ គ​.​ក​ ២ គ​.​ក​ ១.៥ គ​.​ក​
អំបិល​ ០.៤ គ​.​ក​ ០.៥ គ​.​ក​ ​ ០.៥ គ​.​ក​ ០.៥៥ គ​.​ក ០.៣៥ គ​.​ក​
បា​ស្មិច​ ១ គ​.​ក​ ១ គ​.​ក​ ១ គ​.​ក​ ១ គ​.​ក​ ១ គ​.​ក
មេ​អាហារ​សត្វ​ ​ ២ គ​.​ក​ ​ ២ គ​.​ក ២ គ​.​ក ២ គ​.​ក ២ គ​.​ក​

​​- វិធី​ផ្សំ​ទី ៣
វត្ថុ​ផ្សំ​ ១៥-៣០ គ​.​ក​ ៣០-៦០ គ​.​ក​ ៦០ គ​.​ក​-​លក់​ មេ​ផើម មេ​ចិញ្ចឹម​កូន​
ស្រូវ​កិន ៦០ គ​.​ក ៦៥ គ​.​ក​ ៦០ គ​.​ក ៦០ គ​.​ក ៥៥ គ​.​ក​
កន្ទក់​ ​ ១១ គ​.​ក​ ១៥ គ​.​ក ២០ គ​.​ក​ ​៣០ គ​.​ក​ ២៥ គ​.​ក​
សណ្តែកសៀង​លីង​ ១៥ គ​.​ក ​១៣ គ​.​ក ១៣ គ​.​ក ៥ គ​.​ក ១០ គ​.​ក​
ត្រី​ម៉ត់​ ​ ៨ គ​.​ក​ ៤ គ​.​ក​ ៣ គ​.​ក​ ១.៥ គ​.​ក​ ៣ គ​.​ក​
ដេ​សេ​ប៉េ​ ១ គ​.​ក​ ​ ០.១៥ គ​.​ក​ ០.២ គ​.​ក​ ០.២៥ គ​.​ក ១.១៥ គ​.​ក​
សំបក​ងាវ​ ​ ​ ១ គ​.​ក​ ​ ១.៧ គ​.​ក​ ២ គ​.​ក ២ គ​.​ក​ ១.៥ គ​.​ក​
អំបិល​ ​០.៤ គ​.​ក ​០.៥ គ​.​ក​ ០.៥ គ​.​ក​ ០.៥៥ គ​.​ក​ ០.៣៥ គ​.​ក​
បា​ស្មិច​ ១ គ​.​ក​ ១ គ​.​ក​ ១ គ​.​ក​ ១ គ​.​ក ១ គ​.​ក
មេ​អាហារ​សត្វ​ ​ ២ គ​.​ក​ ​២ គ​.​ក ២ គ​.​ក​ ​២ គ​.​ក​ ២ គ​.​ក​
​​ថ្នាំ​សំរាប់​ព្យាបាល​ជ្រូក​សាច់ ឬ​កូនជ្រូក​គ្រុ​នក្តៅ បញ្ចុះ​កំដៅ និង​បំបាត់​ការ​ស្ពឹក​ស្រ​ពន់​
​កំរិត​ប្រើ :
​ ​- កូនជ្រូក : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
​ ​ – ជ្រូក​សាច់ : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
​ ​- មេ​ជ្រូក : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
​ ​(​ហាម​ប្រើពេល​មេ​ជ្រូក​ជិត​កើត និង​ក្រោយពេល​កើតកូន​)

​ ការពារ​ជំងឺឆ្លង​ផ្សេងៗ (​ពេល​ផ្លាស់ប្តូរ​កន្លែង​) ការពារ​ជំងឺ​ក្អក និង​រាគ​ដែល​មាន​លាមក​ពណ៌​ប្រផេះ និង​លាមក​មាន​ឈាម ចំពោះ​ជ្រូក​សាច់​ត្រូវ​ប្រើ​ថ្នាំ Tylocycline ។​
​កំរិត​ប្រើ : Tylocycline ៥​គីឡូក្រាម ក្នុង​ចំណី ១​តោន អោយ​ស៊ី​រយៈពេល ៥​ថ្ងៃ ។​