ខេត្តកណ្តាល ៖ ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមជ្រូក
មាន់៥កន្លែងក្នុងស្រុកកៀនស្វាយដែលសារព័ត៌មានបានចុះផ្សាយ២លេខរួចហើយនោះ
ឥឡូវនេះរឹតតែបង្កការប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរលើសមុនទៅទៀត
ហើយមិនទាន់ឃើញមានអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ
ស្ថាប័នពាក់ព័ន្ធណាមួយចុះពិនិត្យ
ឱ្យម្ចាស់កសិដ្ឋានទាំងនោះកែសម្រួលតាមលក្ខណៈបច្ចេកទេសនោះទេ។
កសិដ្ឋានចិញ្ចឹមជ្រូក
មាន់ទាំង៥កន្លែងដែលបានបង្កការប៉ះពាល់បរិស្ថានរយៈពេលយូរឆ្នាំហើយនោះ
១-មានទីតាំងក្នុងភូមិចន្លក់ ហៅភូមិក្រសាំង
ឃុំគគីរមានម្ចាស់ឈ្មោះគីម សត្យាស៊ី
បានដំណើរការជាង៣ឆ្នាំហើយ, ២-ក្នុងភូមិដីឥដ្ឋកោះផុស
ឃុំដីឥដ្ឋ បានដំណើរការជាង១០ឆ្នាំ ម្ចាស់ឈ្មោះគ្រូធន,
៣-កសិដ្ឋានចិញ្ចឹមមាន់មានទីតាំងនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក
ដំណើរការបានមួយឆ្នាំគ្រប់គ្រងដោយជនជាតិចិន
និង២កន្លែងទៀតនៅទល់មុខគ្នាម្ចាស់ផ្សេងគ្នាស្ថិតក្នុងឃុំសំរោងធំ
ម្ចាស់ឈ្មោះគីម ឌីណា និងឈ្មោះយាយឡ
ដែលចាប់ផ្តើមដំណើរការជាង១០ឆ្នាំហើយដែរ។
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមជ្រូក
និងមាន់៥កន្លែងខាងលើនេះនៅតែបង្ហូរទឹក លាមកជ្រូក
មាន់ពាសវាលពាសកាលយ៉ាងអនាធិបតេយ្យជះក្លិនស្អុយ
បំពុលបរិស្ថានយ៉ាងខ្លាំងបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះពេលពួកគេហូបបាយម្តងៗជះក្លិនស្អុយពិបាកដកដង្ហើម
និងចង់ក្អួតម្តងៗ៕
No comments:
Post a Comment