ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៩:៤៧ (24-03-2017 19:47)
ខេត្តប៉ៃលិន ៖ មន្ត្រីបសុពេទ្យជាច្រើននាក់
បានចុះទៅចាប់សាច់ជ្រូក
ខណៈដែលឈ្មួញរកស៊ីកាប់នៅក្នុងស្តង់របស់ខ្លួន
អត់បានបង់ថ្លៃភាស៊ីស្របច្បាប់។
តែបន្ទាប់ពីចាប់យកទៅណែនាំរួចហើយ ម្ចាស់ស្តង់សារភាពថា
រូបគេទើបនឹងកាប់ជ្រូកជាលើកដំបូង
ទើបធ្វើឱ្យកិច្ចសន្យារាងចាលរួចឱ្យត្រលប់ទៅផ្ទះវិញ។
ហេតុការណ៍មន្ត្រីពេទ្យសត្វចុះចាប់សាច់ជ្រូកនេះ
បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា
ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលកាប់ជ្រូកអត់បង់ភាស៊ី ឈ្មោះ ស្រន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអាជីវករកាប់ជ្រូកលក់ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ បុរសដែលរកស៊ីកាប់ជ្រូកលក់ខាងលើ បានធ្វើសកម្មភាពកាប់ជ្រូកបោះឱ្យម៉ូយនៅក្នុងភូមិ និងរហូតដល់ផ្សារព្រំ អស់រយៈពេលជាយូរមកហើយ លុះស៊ើបអង្កេតដឹងថា បុរសរូបនោះបានធ្វើសកម្មភាពកាប់ជ្រូកលក់ជារៀងរាល់ថ្ងៃ ទើបខាងមន្ត្រីពេទ្យសត្វចុះទៅដល់កន្លែងតែម្តង។
ប្រភពបញ្ជាក់ទៀតថា ពេលទៅដល់ឃើញម្ចាស់ស្តង់ខាងលើ កំពុងតែកាប់ជ្រូកចំនួន៤ទៅ៥ក្បាល ហើយក៏លើកដាក់លើរថយន្តយកទៅការិយាល័យពេទ្យសត្វ និងហៅម្ចាស់ឱ្យទៅធ្វើកិច្ចសន្យារាងចាល និងត្រូវបង់ភាស៊ីស្តង់ជូនខាងមន្ត្រីជំនាញផងដែរ។ ចំណែកបុរស ឈ្មោះ ស្រន់ ខាងលើ បានសារភាពថា រូបគេអត់ដឹងច្បាប់ទម្លាប់នោះទេ ហើយការកាប់ជ្រូកលក់តាមភូមិ និងបោះឱ្យម៉ូយនៅតាមផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ជាលើកទី១ប៉ុណ្ណោះ។
នៅពេលក្រោយរូបគេលែងហ៊ានកាប់ជ្រូកលួចលាក់បន្តទៀតហើយ។ ទោះបីជាយ៉ាងណា ក្រោយពីធ្វើកិច្ចសន្យារួចរាល់ ខាងមន្ត្រីពេទ្យសត្វ បានប្រគល់សាច់ជ្រូកចំនួន៤ក្បាល ដែលកាប់ហើយនោះឱ្យទៅម្ចាស់វិញ ដោយពេលក្រោយ មុននឹងកាប់ជ្រូកលក់ត្រូវតែបង់ប្រាក់ជូនរដ្ឋជាមុនសិន។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ នៅតាមស្តង់នីមួយៗ អាជ្ញាធរតម្លើងថ្លៃភាស៊ី ធ្វើឱ្យអ្នកកាប់ជ្រូក និងគោមួយចំនួនត្អូញត្អែថាឡើងថ្លៃ ហើយក៏បានលើកឡើងក្នុងវេទិកាសាធារណៈកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងមកនេះផងដែរ៕

No comments:
Post a Comment