ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ០៩:៥៣ (13-09-2015 09:53)
លោកពូ ប្រាជ្ញ ពៅ អាយុ៣៤ឆ្នាំ ជាកសិករ
និងជាពេទ្យសត្វម្នាក់ រស់នៅភូមិត្រពាំងត្រុំ ឃុំសំពងជ័យ
ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានបទពិសោធន៍ចិញ្ចឹមជ្រូកមេ
ព្រមទាំងចេះព្យាបាលថែមទៀតផង ។ ចំពោះបទពិសោធន៍នេះ
គាត់ចេះតៗគ្នាតាមទម្លាប់
រួមផ្សំនឹងការមើលឯកសារពីអង្គការសេដាក ។ បច្ចុប្បន្ន
លោកពូចិញ្ចឹមមេជ្រូក១ក្បាល មេក្រមុំ២ក្បាល
និងជ្រូកសាច់ចំនួន៤ក្បាល ។ ខាងក្រោមនេះ
ជាបទពិសោធន៍របស់គាត់ក្នុងការចិញ្ចឹមជ្រូកមេ ៖
១. របៀបជ្រើសរើសពូជជ្រូក
ពូជជ្រូកដែលលោកពូទិញមក ជាពូជជ្រូកមេ កាត់យ៉កសៀ ដោយទិញមកពីភូមិជិតខាងគឹភូមិឈូកស ។ ក្នុងការទិញនេះ គាត់ជ្រើសរើសយកជ្រូកញីដែលមានលក្ខណៈដូចជា ៖
-សុខភាពល្អ
-ត្រគាកធំទូលាយ
-ជើងធំមាំត្រង់ និងខ្ពស់ល្មម ហើយភ្លៅមាំធំ
-មានដោះចំនួន៦គូស្មើគ្នា ហើយដោះមិនខ្វាក់
-ខ្នងមាំ រាងកោង ស្មាទូលាយ ។
លក្ខណៈពិសេសរបស់ពូជនេះ គឺមានត្រចៀកធ្លាក់់ទៅមុខ សាច់ក្រហមល្អ មិនសូវមានខ្លាញ់ ចិញ្ចឹមរយៈពេល៣ទៅ៤ខែ អាចលក់បាន ។
២. ទ្រុង
កន្លែងសង់ទ្រុង គឺក្បែរផ្ទះសង់ជាប់នឹងដី មានដំបូលធ្វើពីស្លឹក របងឈើ និងបាតចាក់សាបមានរាងទេរ ព្រមទាំងមានកន្លែងបង្ហូរទឹកនៅពេលលាងទ្រុងចេញ ហើយទឹកនឹងហូរចូលរណ្ដៅដាក់លាមក ។ ទ្រុងជ្រូកមានទំហំ(បណ្ដោយ ៨ម៉ែត្រ x ទទឹង ២,៥ម៉ែត្រ) ដែលខណ្ឌជា២ផ្នែក មួួយសម្រាប់ដាក់មេជ្រូក និងមួយទៀតសម្រាប់ដាក់កូនជ្រូក ។
នៅក្បែរទ្រុងមានស្រះទឹក និងសួនបន្លែដែលមានដាំត្រកួន ត្រាវ និងរុក្ខជាតិផ្សេងទៀត ដែលងាយស្រួលក្នុងការផ្ដល់ទឹក និងត្រកួនឱ្យជ្រូកស៊ី ។
៣. ចំណី និងទឹក
ប្រភេទចំណីនេះអាស្រ័យតាមរដូវផងដែរ ដោយនៅរដូវវស្សាសម្បូរត្រី ក្ដាម និងបន្លែ គាត់លាយចំណីដែលមានដូចជា កន្ទក់ សណ្ដែកសៀង ត្រី ក្ដាម និងបន្លែត្រកូន កំពីងពួយជាដើម ។ ចំណែកនៅរដូវប្រាំងវិញ គាត់លាយតែកន្ទក់ ត្រកួន ឱ្យជ្រូកសីុ ព្រោះខ្វះខាតចំណីផ្សេងៗទៀតរួមផ្សំនឹងត្រីផង ។ ចំពោះទឹក គឺផ្ដល់ទឹកស្រះឱ្យផឹក ព្រោះគាត់មានទឹកស្រះនៅក្បែទ្រុង ។
៤. ការថែទាំជ្រូក
ចំពោះការថែទាំ គាត់មានការយកចិត្តទុកដាក់ខ្លាំងលើមេជ្រូកដែលផើម ព្រោះមេផើមតែងជួបបញ្ហាក្ដៅដង្ហក់ ដូច្នេះគាត់ថែទាំដូចជា៖
-ស្រោចទឹកលើខ្លួន និងដាក់ទឹកឱ្យផឹកបានច្រើន
-តមអាហារដំណើប បាយស្រាខ្លោច ព្រោះធ្វើឱ្យក្ដៅ និងមិនមានទឹកដោះ
-ផ្ដល់អាហារបន្លែឲ្យច្រើនជាងកន្ទក់ ជៀសវាងការក្ដៀនលាមក
-ការពារមិនឲ្យមេផើមប៉ះទង្គិចខ្លាំង នាំឱ្យរលូតកូន
-ដុសលាងសំអាតទ្រុងជាប្រចាំគឺ ១ថ្ងៃ ៣ទៅ៤ដង
-ផ្ដល់ចំណីឱ្យបានទៀងទាត់គ្រប់ពេល និងរាល់ថ្ងៃ
-នៅពេលជ្រូកកើតកូន ត្រូវយកក្រណាត់ជូតកូនជ្រូកឲ្យស្អាត ដាល់ក្នុងកញ្ឆេដែលមានក្រាលចំបើង ដើម្បីឱ្យមានភាពកក់ក្ដៅ
-កាត់ធ្មេញ ទងផ្ចិត និងដាក់ឱ្យបៅទឹកដោះដំបូង ដើម្បីឲ្យកូនជ្រូកមានសុខភាពរឹងមាំ
-កូនជ្រូកអាយុ៣ទៅ៤ថ្ងៃ ត្រូវឃាំងកូនដាក់ផ្ដាច់ពីមេ ព្រោះខ្លាចមេជាន់ ។
៥. ចំណុចគួរកែលម្អ
ដើម្បីឲ្យការចិញ្ចឹមបានល្អប្រសើរជាងនេះ គួរកែប្រែចំណុចមួយចំនួនដូចខាងក្រោម ៖
-គូរដាំបន្ថែមនូវប្រភេទចំណីជ្រូកផ្សេងទៀត មានដំឡូងមី កន្ធំថេត ដំឡូងជ្វា
-ចំពោះទ្រុងត្រូវធ្វើឱ្យជិត មិនឱ្យសត្វដទៃទៀតដូចជា មាន់ ទា ចូល ព្រោះវាអាចបង្កភាពកខ្វក់ និងឆ្លងមេរោគដល់ជ្រូកបាន
-មិនគួរសង់ទ្រុងជិតផ្ទះពេកទេ ព្រោះវាអាចបណ្ដាលឱ្យជះក្លិនលាមក ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមជ្រូកមាន ៖
-ជ្រើសរើសពូជជ្រូកចិញ្ចឹមឱ្យបានល្អ
-សង់ទ្រុងឱ្យមានទំហំសមស្រប និងមានដំបូលការពារកម្ដៅថ្ងៃ ភ្លៀង
-ផ្ដល់ទឹក និងចំណីឱ្យបានទៀងទាត់ ដោយមានលាយចម្រុះ កន្ទក់ ត្រី ក្ដាម បន្លែ ។ល។
-ថែទាំសម្អាតជ្រូក និងទ្រុងជាប្រចាំ និងដាក់ជ្រូកមេ និងជ្រូកកូន ខ័ណ្ឌដាច់ដោយឡែកពីគ្នា
-យកចិត្តទុកដាក់ថែទាំលើមេជ្រូកផើម ដោយស្រោចទឹកឱ្យត្រជាក់ និងតមអាហាក្ដៅ ។ល។