អ្នកចិញ្ចឹមអាចចាក់ថ្នាំ ទំលាក់ព្រូន និងថ្នាំងបង្ការ ឲ្យជ្រូកដោយខ្លួនឯងតែត្រូវសួរអ្នកលក់នៅកន្លែង លក់ថ្នាំសត្វពីរបៀបចាក់ និងប្រើថ្នាំឲ្យបានច្បាស់លាស់ ។
ការទំលាក់ព្រូន
អាយុជ្រូក
|
ការចាក់ថ្នាំទំលាក់ជ្រូក
|
កូនជ្រូកផ្តាច់ដោះ
|
លើកទី១
|
១ខែ
|
លើកទី២
|
៥ខែ
|
លើកទី៣
|
អាយុជ្រូក
|
ប្រភេទជំងឺ
|
៣អាទិត្យ
|
ចាក់ថ្នាំការពារជម្ងឺសាល់ម៉ូណេឡូស ។ |
៤អាទិត្យ
|
ចាក់ថ្នាំការពារជំងឺសារទឹក ។ |
៥អាទិត្យ
|
ចាក់ថ្នាំការពារជំងឺប៉េស្ត ។ |
៧អាទិត្យ
|
ចាក់ថ្នាំការពារជំងឺប៉េស្តលើកទី២ ។ |
៨អាទិត្យ
|
ចាក់ថ្នាំការពារជំងឺអតុក្តាម ។ |
១២អាទិត្យ
|
ចាក់ថ្នាំការពារជំងឺអុតក្តាមលើកទី២ ។ |
ជំងឺឆ្លងជាជំងឺដ៏កាចសាហាវដែលបង្កឡើងដោយមេរោគ ឬបាក់តេរី ។
ជំងឺសាល់ម៉ូណេឡូស
រយៈពេលបង្កមេរោគ
|
បន្ទាប់ពីឆ្លងមេរោគបានពី២ ទៅ ៥ថ្ងៃ ។ |
រោគសញ្ញា
|
ដើរញ័រៗ មានស្នាមជាំក្រហមនៅពោះខាងក្រោម គ្រុនក្តៅ និងរាកសុទ្ធតែទឹកដែលមានលាយឈាម ឬសំបោរ និងមានក្លិនស្អុយ ។ |
ការឆ្លង
|
តាមរយៈទឹកនោម និងលាមកជ្រូកឈឺ ។ |
ការព្យាបាល
|
អាចព្យាបាលបាន ។ |
ជំងឺអុតក្តាម
រយៈពេលបង្ករោគ
|
បន្ទាប់ពីឆ្លងមេរោគបានពី ២ ទៅ ១៤ថ្ងៃ ។ |
រោគសញ្ញា
|
ដេក អត់ស៊ីចំណី គ្រុនក្តៅ ហៀរទឹកមាត់ មានពងដោរនៅលើច្រមុះ មាត់ ជើង និងនៅលើដោះ ។ ពងដោរក្លាយជាដំបៅរហូតធ្វើឲ្យជើងសត្វ របូតក្រចក។ |
ការឆ្លង
|
ការប៉ះពាល់ផ្ទាល់នឹងសត្វឈឺ ។ |
ការព្យាបាល
|
អាព្យាបាលបាន តែត្រូវប្រើពេលយូរ ។ |
ជៀសវាង
មិនត្រូវហូបជ្រូកស្លាប់ដោយសារជំងឺទេ ត្រូវកប់ ឬដុតចោលឲ្យបានត្រឹមត្រូវ ។
ជំងឺប៉េស្ត
រយៈពេលបង្ករោគ
|
បន្ទាប់ពីឆ្លងមេរោគបានពី ៤ទៅ ១០ថ្ងៃ ។ |
រោគសញ្ញា
|
មិន ស៊ីចំណី គ្រុនក្តៅ ក្តៀនអាចម៍ បន្ទាប់មករក ក្អូត មានពពឹកភ្នែក និងមានស្នាមជាំត្រង់ពោះ ក្បាល ត្រចៀក ជើងនិងកន្ទុយ ហើយជើងរបស់វាញ័រ ។ |
ការឆ្លង
|
តាមមេដែលផ្ទុកជំងឺ ឬតាមខ្យល់ និងការប៉ះផ្ទាល់ជាមួយជ្រូកដែលឈឺ ។ |
ការព្យាបាល
|
មិនអាចព្យាបាលបាន ។ |
រយៈពេលបង្ករោគ
|
បន្ទាប់ពីឆ្លងមេរោគបានពី៧ទៅ ១៤ថ្ងៃ ។ |
រោគសញ្ញា
|
មិនស៊ីចំណី ខ្សោយកំលាំង និងគ្រុនក្តៅ ឧស្សាហ៍ក្អក ដកដង្ហើមញាប់ ស្រកទំងន់ ស្គម និងរាក ។ |
ការឆ្លង
|
តាមរយៈការរស់នៅជាមួយសត្វ ដែលកើតជំងឺ និងាតាមការដកដង្ហើម ។ |
ការព្យាបាល
|
អាចព្យាបាលបាន ។ |
ជៀងវាង
មិនត្រូវព្យាបាលជ្រូកមានជំងឺ ដោយខ្លួនឯងទេ ។
ត្រូវហៅភ្នាក់ងារសុខភាពសត្វ (បសុពេទ្យ) តាមភូមិ ស្រុក
ឬពេទ្យសត្វដែលមានាការបណ្តុះបណ្តាលត្រឹមត្រូវមកព្យាបាល ។ចំណីលាយ
ខាងក្រោមនេះ ជាការលាយចំណីរោងចក្រជាមួយចំណីប្រពៃណី ចំនួន ១០០គ.ក(គីឡូក្រាម) :
ទំងន់ជ្រូក
|
កន្ទក់
|
ពោត
|
មេចំណី
|
កូនជ្រូកផ្តាច់ដោះ
(៧គកទៅ ១៥គក) |
៣៥គក
|
៣០គក
|
៣៥គក
|
ពី១៥ ទៅ ៣០ គក
|
៤០គក
|
៣០គក
|
៣០គក
|
ពី៣០ ទៅ ៦០គក
|
៤០គក
|
៣៥គក
|
២៥គក
|
ពី៦០គកឡើង
|
៤០គក
|
៤០គក
|
២០គក
|
ហេតុអ្វីជ្រូកកាន់តែធំ ត្រូវការមេចំណីកាន់តែតិច ?
ព្រោះ
ជ្រូកកាន់តែធំ តំរូវការប្រតេអ៊ីន កាន់តែទាប ។
ទោះបីវាស៊ីចំណីមានប្រតេអ៊ីនច្រើនក្តី ក៏គ្មានបានផលអ្វីដែរ ។
ជៀសវាង
ចំពោះអ្នកដែលប្រើចំណីរោងចក្រ គេមិននិយមលាយទឹកទេ ផ្សេងពីគ្នា ដើម្បីជៀសវាងការផ្អូមចំណីពេលស៊ីមិនអស់ ។
បរិមាណចំណី និងទឹក
គួរឲ្យជ្រូកស៊ី១ថ្ងៃ៣ដង និងផឹកទឹក អាស្រ័យ ទៅតាមវ័យរបស់ជ្រូក ។
តំរូវការចំណី
ដើម្បីការរីកធំធាតុលឿន
ជ្រូកត្រូវការស៊ីចំណីដែលសំបូរដោយសារធាតុចិញ្ចឹមគ្រប់មុនដូចជា
ជាតិសាច់ ជាតិរ៉ែ និងវីតាមីនផ្សេងៗ.... ។
ក្រៅពីចំណីប្រចាំពេលយើងអាចឲ្យបន្ថែម
ឬកាកសំណល់ផ្ទះបាយបន្ថែមដោយមិនកំណត់ ។ ជាពិសេស បើមានលទ្ធភាព
គួរទិញចំណីរោងចក្រ ដើម្បីទុកលាយជាមួយចំណីប្រពៃណី ។
ទំងន់ជ្រូក
|
បរិមាណចំណីក្នុង ១ថ្ងៃ
|
ចំនួនដងក្នុង១ថ្ងៃ
|
កូនជ្រូកផ្តាច់ដោះ(៧គក-១៥គក)
|
ពី២០០ក-៨០០ក
|
៤ដង
|
១៥គក-៣-គក
|
០,៨គក-១,៦គក
|
៣ដង
|
៣០គក-៦-គក
|
១,៦គក-២គក
|
៣ដង
|
ពី៦០គកឡើង
|
២គក-២,៦គក
|
៣ដង
|
ជៀសវាង
- មិនត្រូវយកចំណី ឬកាកសំណល់ដែលផ្អូម និងសល់ច្រើនថ្ងៃមកឲ្យជ្រូកស៊ីទេ ព្រោះអាចធ្វើឲ្យជ្រូកកើតជំងឺផ្សេងៗបាន ។
- មិនត្រូវទុកស្នូកចំណី និងស្នូកទឹកឲ្យមានក្លិនជូរផ្អូមទេ ត្រូវលាងឲ្យស្អាត មុននឹងដាក់ទឹកនិងចំណីថ្មីចូល ។
No comments:
Post a Comment