ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Tuesday, September 6, 2016

ការចិញ្ចឹមសត្វ-ក្រួច​​ផ្ដល់​ផល





ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន ៧​សប្ដាហ៍ (៤៩​ថ្ងៃ​) វា​អា​ចពង​បាន​រហូត​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា ។ នៅពេល​វា​មាន​អាយុ ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ​និង​បន្ដ​ បែបនេះ​រហូត​ទៅ ។ ដើម្បី​បង្កាត់​ពង​នោះ​ឱ្យ​អាច​ភ្ញាស់​បាន យើង​ចាំបាច់​ត្រូវ​មាន​ក្រួច​ឈ្មោល មាន​អាយុ​ពី ៦០ ទៅ ៧០​ថ្ងៃ ដាក់​លាយ​ដោយឡែក​ជាមួយ​ក្រួច​ញី​ដែល​បាន​រើស​សម្រាំង​ទុក​សម្រាប់​បង្កាត់​ ពូជ និ​ដាក់ពួកវា​ឱ្យនៅ​ដាច់ ដោយឡែក​ពី​គេ ។ ក្នុង​ក្រួច​ឈ្មោល​មួយ​ក្បាល​យើង​ដាក់​មេ​ក្រួច​ញី​ចំនួន​ប្រាំ​ក្បាល​លាយ​ ជាមួយ ក្នុង​អត្រា មួយ​ទៅ​ប្រាំ ។ ពង​ក្រួច​ត្រូវការ​ពេល​ចំនួន​១៨​ថ្ងៃ​ដើម្បីឱ្យ​វា​ញាស់ ។ ក្នុង​មេ​ក្រួច​ចំនួន ៥០០​ក្បាល យើង​អាច​ផលិត​កូន​ក្រួច​បាន​ចំនួន ១៥០០ក្បាល​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ក្នុង​ចំនួន​មេ​ប្រាំ​រយ​ក្បាល​នេះ យើង​អាច​បានកូន​ក្រួច​សរុប​ចំនួន ប្រាំមួយ​ពាន់​កូន​ក្នុង​មួយខែ ។ ពង​ដែល​យើង​រើស​យកមក​ភ្ញាស់​គឺជា​ពង​ដែលមាន​ទំហំ​ធំជាងគេ តែ​ពងមាន​ទំហំ​ធម្មតា​ក៏​យើង​ដាក់ឱ្យ​ភ្ញាស់​ដែរ តែ​ដាក់​ដោយឡែក ។ ដោយ​ការធ្វើ​បែបនេះ យើង​នឹង​បានកូន​ក្រួច​​ដែលមាន​ពូជ​ធំ​ល្អ​ជាង​ធម្មតា ។​
 

ក្រួច​កាលណា​យើង​ដាក់​វា​លាយ​គ្នា​មាន​ឈ្មោល​មាន​ញី វា​ច្រើន​ចឹក​គ្នា​ឱ្យ​ខ្វាក់ភ្នែក​យើង​នឹង​បានឃើញ​ក្រួច​ងាប់​ជារឿយៗ នោះ​គឺ​បណ្ដាលមកពី​វា​ចឹក​ភ្នែក​គ្នា​នោះឯង។​
  • ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​៧​សប្ដាហ៍ និង​បន្ដ​ផ្ដល់​ពង​រហូតដល់​ចំនួន ២២​សប្ដាហ៍​(១៥៤ ថ្ងៃ​)
  • ពង​របស់​ក្រួច​មាន​ទម្ងន់​ប្រមាណ ៩ ទៅ ១០​ក្រាម​តែប៉ុណ្ណោះ​
  • នៅពេល​កូន​ក្រួច​មាន​អាយុ មួយខែ ក្រួច​ឈ្មោល​និង​ក្រួច​ញី​ត្រូវតែ​បំបែកចេញ​ពីគ្នា​
  • ក្រួច​ញី​ត្រូវការ​ពន្លឺ​ចំនួន ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​វា​បន្ដ​ពង​បានល្អ​
  • ក្រួច​វា​ច្រើនតែ​ពង​នៅពេល​រសៀល​និង​ល្ងាច​
  • យើង​អាច​ប្រមូល​ពង​បាន​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​
  • ក្រួច​ឈ្មោល មាន​ពណ៌​ត្នោត និង​ស លាយ​គ្នា​នៅត្រង់​ទ្រូង​របស់​វា​, ឯ​ក្រួច​ញី​វិញ មានតែ​ពណ៌​ត្នោត​និង​មាន​អុច​ខ្មៅៗ​លាយ​ជាមួយ ។​
  • កូន​ក្រួច​ដែល​ទើប​ញាស់​មក​ត្រូវការ​កំដៅ​ជាប់​ជាប្រចាំ និង​មិន​អាចឱ្យ​វា​ត្រូវ​ខ្យល់​ត្រជាក់​បានឡើយ។​
  • កូន​ក្រួច​ទើប​ញាស់​មាន​ទម្ងន់​ត្រឹមតែ ៨ ទៅ ១០ ក្រាម​តែប៉ុណ្ណោះ ។​
ទីផ្សា​ក្នុងប្រទេស​កម្ពុជា៖
  • ​ពង​ក្រួច​មួយ​អា​លក់បាន​ត្រឹម ១០០ ទៅ ២០០ រៀល​
  • ​ក្រួច​សាច់ ធ្វើ​ស្អាត​រួចហើយ អាច​លក់បាន​តម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ គឺ ២២០០ រៀល​
  • ​កូន​ក្រួច​អាយុ​១៥​ថ្ងៃ អាច​លក់​បាត​ម្លៃ ១៣០០ ទៅ ១៥០០ រៀល​ក្នុង​មួយ​ក្បាល​សម្រាប់​អ្នកទិញ​ទៅ​ចិញ្ចឹម​
  • ​មេ​ក្រួច​ហៀ​ប​ពង​អាយុ ៧​សប្ដាហ៍​អាច​លក់បាន​តម្លៃ ២៥០០ ទៅ ៣០០០​រៀល​ក្នុង​មួយ​ក្បាល​
  • ​តម្លៃ ដែល​ថោក​ជាងគេ អាចធ្វើឱ្យ​យើង​ដណ្ដើម​ទីផ្សារ​បាន តែបើ​តម្លៃ​យើង​ថ្លៃ​ជាងគេ ឬ​ស្មើ​គេ​យើង​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ចេញ​មិន​ខាន ត្រង់នេះ​ត្រូវ​រក​វិធី​លៃ​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​​របស់​យើង​សម្រាប់​ចំណី​ អស់​តិច នោះ​ទើប​យើង​អាច​រក​ចំណ​ញ​បាន និង​អាច​លក់​ចេញ​តម្លៃថោក​ជាងគេ។​
  • ​យើង​ចាំបាច់ ​ត្រូវ​រក​ទិញ ប្រដាប់​សម្រាប់​បោចរោម​ក្រួច បើ​យើង​ពង្រីក​មុខរបរ​នេះ​ឱ្យ​ធំដុំ តែបើ​វា​មាន​ចំនួន​តិច​ទេ យើង​អាច​បោច​ដោយ​ដៃ​ក៏បាន តែ​ត្រូវ​ប្រើពេល​វេលា​ច្រើន ។​
  • ​ម៉ាស៊ីន​បោច​អាចទាក់ទង​រក​ទិញ​បាន​ពី​ប្រទេស​វៀតណាម
​ពេល​ផ្ដើម​ចិញ្ចឹម​ដំបូង គួរ​ចាប់ផ្ដើម​ចំនួន​ត្រឹម ១០០ ទៅ ២៥០​ក្បាល​បាន​ហើយ​, បន្ទាប់មក​បន្ដ​ពង្រីក​វា​ម្ដង​បន្ដិចៗ រហូត​យើង​មាន​ពិសោធន៍​ខ្លះ​ពី​វា​សិន មិនគួរ​ចាប់ផ្ដើម​ចិញ្ចឹម​ច្រើន​ភ្លាម​ទេ ។​
ប្រភព​ដែល​យើង​អាចទាក់ទង​ទិញ​ពូជ​ក្រួច​មក​ចិញ្ចឹម​បាន​មាន ៖
១) ឈ្មោះ រតនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១២ ៦៦៤៥៨៥ ​ភ្នំពេញ​ថ្មី​
​២) ឈ្មោះ វាសនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១៦ ២៣៣៣៧៥ ​ភ្នំពេញ​ថ្មី​
  • ​មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់​
​៣) ឈ្មោះ ពេជ្រ​សុភ​ក្ដិ ​ទូរស័ព្ទ​លេខ ៖​ ​០៨៩ ៩៧៧០៨៨ ​កំពង់ឆ្នាំង​
  • ​ប្រើ​ទូ​ភ្ញាស់​ពង​ក្រួច​
  • ​មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
  • ​ទូ​ភ្ញាស់​ខ្សែភ្លើង​ ​ ​២០០ ដុល្លារ​
  • ​ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត​ ​១២០ ដុល្លារ
ខាងក្រោម​នេះ​ជា តារាង​បង្ហាញ​ពី​ការវិវត្ដន៍​របស់​ក្រួច ៖
  • ក្រួច​សាច់​ត្រូវការ​ពេលវេលា​ចិញ្ចឹម​ចំនួន​២៨-៣០​ថ្ងៃ​
  • ​​ក្រួច​ចិញ្ចឹម​យក​ពង​ត្រូវការ​ពេល​ចំនួន​៤១-៤៧​ថ្ងៃ​
  • ​​ពង​ក្រួច​និង​ញាស់​នៅ​១៦-១៨​ថ្ងៃ​បន្ទាប់ពី​ដាក់​វា​ភ្ញាស់​
  • ​ក្រួច​ញី​ដែល​ទុក​សម្រាប់​ឱ្យ​វា​ពង មិនត្រូវ​ដាក់​ឈ្មោល​លាយ​ជាមួយ​
  • ​​​ក្រួច​ទុក​បង្កាត់​ពូជ​ត្រូវ​រើស​ទុក​ដោយឡែក ដាក់​ញី​៧០ ឈ្មោល​៣០
​ចំណាំ៖ ដាក់ ​ឈ្មោល​ច្រើនពេក យើង​នឹង​បានឃើញ​ក្រួច​ញី​ជ្រុះ​រោម​ខ្នង​អស់ ដោយសារ​ឈ្មោល​ដណ្ដើម​គ្នា​ជាន់​មេ​ញី​ដែល​តិចពេក​មិន​គ្រប់​ចំនួន ដាក់​ឈ្មោល​តិចពេក មេ​ញី​ឈ្លោះ​ដណ្ដើម​ឈ្មោល ដែលនាំឱ្យ​វា​ចឹក​គ្នា​សម្លាប់ ជាពិសេស​គឺ​ភ្នែក ។ មេ​ក្រួច​ញី នឹងមិន​ឈ្លោះ ឬ​ចឹក​គ្នា​ទេ បើ​គ្មាន​ក្រួច​ឈ្មោល​នៅ​លាយឡំ​ជាមួយ​វា ។​
  • ពង​ក្រួច​ទុក​ធ្វើ​ពូជ ត្រូវ​រើសយក​ពង​ដែល​ធំ​ល្អ
  • កូន​ក្រួច​ដែល​ភ្ញាស់​រួច​ត្រូវការ​កំដៅ​ជាប់​ជានិច្ច មិនអាច​ខាន​បាន​
  • ​ក្រួច​សាច់​អាច​លក់​ឱ្យគេ​ក្នុង​ទីផ្សារ​បាន​តម្លៃ ២០០០ ទៅ ២៣០០
  • ក្រួច​មួយ​ក្បាល​ស៊ី​ចំណី​អស់​ចំនួន ៣៥ ទៅ ៥០ ក្រាម​ក្នុង​១​ថ្ងៃ​
  • ដើម្បី ​មាន​ក្រួច​លក់​ឱ្យគេ​រាល់ថ្ងៃ យើង​ត្រូវ​គណនា​ចំនួន​ក្រួច​ដែល​យើង​ចិញ្ចឹម​យកសា​ច់លក់​នោះ ទៅតាម​ចំនួន​ដែល​ត្រូវ​លក់​ចេញ​រាល់ថ្ងៃ ។ ឧទាហរណ៍​ថា ៖ បើ​យើង​ចង់​លក់​ក្រួច​ឱ្យគេ​ក្នុង​មួយ​​ថ្ងៃ​ចំនួន ១០០​ក្បាល ចូរ​គណនា​ដូចខាងក្រោម ៖
ក្រួច​ត្រូវការ​ពេល​ចិញ្ចឹម​ចំនួន​៣០​ថ្ងៃ​
យើង ​ត្រូវ​ភ្ញាស់​កូន​ក្រួច​ឱ្យបាន​ចំនួន ១២៥ ក្បាល​ក្នុង​មួយថ្ងៃ​១០០​ក្បាល​ទុក​សម្រាប់​ចិញ្ចឹម​យកសាច់លក់ កូន​ក្រួច​សល់​ពី​នោះ​(២៥​ក្បាល​) ត្រូវ​ចិញ្ចឹម​បន្ដ​ដើម្បី​ធ្វើ​មេ​បង្កាត់​ពូជ ។​
  • ​ចំនួន​ក្រួច ​ចិញ្ចឹម អាស្រ័យទៅលើ​ចំនួន​លុយ ដែល​យើង​មាន​អាច​ទិញ​ចំណី​ឱ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់​, សម្រាប់​ចំនួន​ក្រួច​ដែល​ចិញ្ចឹម​ដោយ​បូក​រួមទាំង​ក្រួច​មេ​ឱ្យ​ពង​, ក្រួច​សាច់​ទុក​លក់​ឱ្យគេ និង​កូន​ក្រួច​​ដែល​កំពុង​ចិញ្ចឹម​បន្ដ​បណ្ដាក់​គ្នា ។ យើង​អាច​រកចំណូលបាន​ចំនួន ១០០​ក្រួច បោះ​ឱ្យគេ​បានមួយ​ក្បាល​២៣០០​រៀល គុណ ១០០ ស្មើ ២៣០០០០​រៀល (៥៧ ដុល្លារ​) មិន​​ទាន់​ផាត់​ថ្លៃ​ចំណាយ​ទៅលើ​ចំណី​នៅឡើយ ។​
  • ចំណាយ ​ទៅលើ​ចំណី​ក្នុង​១០០​ក្បាល ៖ ក្រួច​១០០​ក្បាល ចិញ្ចឹម​រហូតដល់​ថ្ងៃ​លក់ ចំណី​វា​អស់ ៥០​គីឡូ ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី និង​រក្សាបាន​ប្រាក់ចំណេញ យើង​ត្រូវ​លាយ​ចំណី​ខ្លួនឯង តាម​រូបមន្ដ​នៅ​ខាងលើ ។ ចំណី​ផលិត​ដោយ​ខ្លួនឯង ចំណាយ​ត្រឹម​ប្រហែលជា ១០០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​ក្រៅពីនេះ យើង​អាច​លាយ​ជាមួយ​ចំណី​ស្រាប់ៗ ក្នុង​អត្រា​មួយ ដែល​យើង​អាច​ទទួលយកបាន៕

ការចិញ្ចឹមសត្វ-មុខរបរ​ចិញ្ចឹម​ក្រួច​

មាន ​អ្នក​ចិញ្ចឹម​ក្រួច​មួយចំនួន បាន​លះបង់​មុខរបរ​នេះ​ដោយសារតែ​មិនអាច​រក​ចំណេញ​បាន តែមាន​អ្នកផ្សេង​ដែល​ចិញ្ចឹម​ទៅ​កាក់កប អា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ។​
​ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផល ឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​ដូច​ការ​ប្រាថ្នា​ចង់បាន​?
​ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែល អ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ៖
  • ​មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន​
  • ​មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន​
  • ​​មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង​
  • ​មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
  • មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី​
  • មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ​
  • មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន​
​ នៅមាន​កត្ដា​ច្រើន​ទៀត ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យ មិនអាច​ទាញយក​ចំណេញ​បាន។​ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាន នោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែល​យើង​មាន​ និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ។
បើសិនជា ​យើង​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះ យើង​នឹង​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញ ព្រោះ​មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេ មាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុក ឯ​តម្លៃ​នោះ​វិញ ​ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា​យើង​មិនបាន​គិតគូរ​ទេនោះ យើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ។​
​ខាងលើនេះ​ ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ចាប់ផ្ដើម​ ចិញ្ចឹម ព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ។
មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​, តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​, អ្នក​ដែល​យើង​អាច​លក់​ឱ្យ ជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ?
​តើ​ការចំណាយ​ លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ? តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង? បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់ ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​ឱ្យ​ សេចក្ដីត្រូវការ​របស់​អ្នកទិញ (​ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត និង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា។​
​បញ្ហា​ដែល​ សំខាន់​ជាងគេ​នោះ គឺ​ទីផ្សារ ត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការទិញ​ក្រួច​យកទៅលក់​និង​តម្លៃ​ ដែល​គេ​អាច​ទិញ​ពី​យើង រួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន ។ បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើង​បានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើជា​បន្ទាប់ គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន។​
​ ដើមទុន​សម្រាប់​ចំណាយ​ជាបឋម និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វា និង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ។​​

Monday, September 5, 2016

ការចិញ្ចឹម-​ត្រី​ អណ្តែង

ការចិញ្ចឹម ​ត្រី​ក្នុង​ថង់​ប្លា​ស្ទិក ជា​បទពិសោធន៍​មួយ​ដែល​ពេញ​និយម​របស់​កសិករ ។ ក្រោយពី​បាន​អាន​ទស្សនា​វ​ដ្តី​កសិក​រតែងតែ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​អនុវត្តន៍​តាម​បាន​ជោគជ័យ​គ្រប់ៗ​គ្នា នៅ​តាម​គ្រប់​តំបន់ ។ បច្ចេកទេស​នេះ​មាន​លក្ខណៈ​ងាយស្រួល និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​កសិករ​ដែល​មាន​ដី​តូច និង​ចំណាយ​អស់​តិច ។ ក្រោយ​ពី​ចិញ្ចឹម​បាន ៦ ខែ គាត់​ចាប់​លក់បាន ២០ គីឡូក្រាម​ម្តង ដោយ​ត្រី​មួយ​មាន​ទំងន់ ៣ ខាំ និង​ចាប់​លក់បាន ៣ ដង ។ ការចិញ្ចឹម​ត្រី​នេះ អាច​ធ្វើឲ្យ​ជីវភាព​គាត់​បាន​ល្អប្រសើរ ១ កំរិត។
​លោកពូ រស់ ម៉ៅ រស់នៅ​ភូមិ​ពញ្ញា​អង្គរ ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​ប្រសាសន៍ថា ការ​ដែលគាត់​ចិញ្ចឹម​ត្រី​បាន ល្អ​នេះ​ដោយសារតែ​គាត់​អនុវត្ត​តាម​បច្ចេកទេស​ដូចខាងក្រោម ​:
១.​ការជ្រើសរើស​ទីតាំង 

​ ​កន្លែង​ ចិញ្ចឹម ត្រូវជ្រើ​សរើស​មើល​ក្បែរ​ប្រភពទឹក​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក ដី​ទួល​ខ្ពស់​មិន​លិច​ទឹក និង​ជា​កន្លែង​វាល​មិន​ម្លប់​ពេក ហើយ​នៅ​ជិត​ផ្ទះ​ងាយស្រួល​មើលថែរក្សា ។​

Sunday, September 4, 2016

ការចិញ្ចឹមសត្វ-ចំណី​និង​ទឹក​សម្រាប់​ក្រួច


យើង ​អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួច ដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ី ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក​វិញ​នោះ យើង​អាច​ប្រើ​ប្រដាប់​ដាក់​ទឹក​ឱ្យ​កូន​ ​មាន់​ឱ្យ​វា​ផឹក​បាន តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យ​វា​ឱ្យបាន​គ្រប់គ្រាន់​ជាប់​ជាប្រចាំ។​ ​ នៅក្នុង​ទឹក​ដែល​ដាក់ឱ្យ​វា​ផឹក​នោះ ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច ជា​ទឹក​ដែល​បាន​សំអាត​ហើយ មិនត្រូវ​យក​ទឹក​កខ្វក់​ដែលមាន​ប្រភព​មិ​ច្បាស់លាស់​ឡើយ បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ​ឱ្យបាន​មួយ​ចំហរ​វា​ មិនបាច់​គ្រប​ឱ្យបាន​មួយថ្ងៃ​ជាមុនសិន មុន​យក​វា​ទៅឱ្យ​ក្រួច​ផឹក ។​ ​
យើង​អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ ឬ​ប្រើ​ពោតក្រហម​ដើម្បី​លាយ​បន្ថែម​ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់​នោះ ក្នុង​អត្រា​ដប់​ប្រាំ​ភាគរយ ។​ ​
កន្ទក់​ជួយ​បង្កើន​សាច់​ឱ្យ​វា​ឆាប់​ធាត់​, ពោត​ជួយ​បង្កើន​ការលូតលាស់ លាយ​ក្នុង​អត្រា​ដប់​ភាគរយ ។​ ​
ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឱ្យ​វា​ស៊ី​ចំនួន​បី​ដង ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល​វា​អាយុ​បាន​​ចំនួន ២០​ថ្ងៃ ។​ ​
  • ក្រួច​មួយ​ក្បាល​អាយុ​ប្រាំ​សប្ដាហ៍​ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម​ 
  •  ​ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ​ 
  •  ​ដើម្បីឱ្យ​ក្រួច​ពង​បាន​ចំនួន​១២ ពង យើង​ត្រូវ​ផ្ដល់​ចំណី​ឱ្យ​វា​ចំនួន ៤០០​ក្រាម ​
  • ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០ ក្រាម ​ឯ​ក្រួច​ឈ្មោល​វិញ​មាន​ទម្ងន់​តែ ១២៥ ទៅ ១៥០​ក្រាម​តែប៉ុណ្ណោះ ។​
  1.  បើ​ធ្វើ​ចំណី​ឱ្យ​ក្រួច​ដោយ​ខ្លួនឯងយើង​ត្រូវ​ផ្សំ​ដោយ​រូបមន្ដ​ពី​ពេល​វា​ញាស់​រហូតដល់​២១​ថ្ងៃ ៖​ ​
  •   ពោតក្រហម​ ​២៧ ​ ​
  •   សណ្ដែកសៀង​ ​៨ ជំនួស​ដោយ​ម្សៅដំឡូង​ប​ត្រាវ ថោក​ជាង​ ​
  • ​កន្ទក់​ធុន​ល្អ​ ​ ​៨ ​ ​
  • ពោត​សាឡី​ ​ ​១៥ ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន​ ​ ​
  • ម្សៅ​ត្រី​ស្ងួត​ ​ ​១០​ ​ ​
  • ព្រី​ម៉ិច​ ​ ​២.៥ ​ ​
  • ម្សៅ​សំបក​ងាវ​២ ​ ​
  • លាយ​ចំណី​មាន់កូន​ ​២៧.៥ 
  1. ចាប់ពី​អាយុ​៤​ទៅ​៦​សប្ដាហ៍ ៖​ ​ ​ ​ ​
  • ពោតក្រហម​ ​៣១ ​ ​
  • សណ្ដែកសៀង​ ​២ ​ ​
  • កន្ទក់​ធុន​ល្អ​ ​ ​៨ ​ ​ពោត​សាឡី​ ​ ​១៤ ជំនួស​ដោយ​ចុងអង្ករ​បាន​ ​ ​
  • ម្សៅ​ត្រី​ស្ងួត​ ​ ​១០​ ​ ​
  • ព្រី​ម៉ិច​ ​ ​២.៥ ​ ​
  • ម្សៅ​សំបក​ងាវ​ ​៥​ ​ ​
  • លាយ​ចំណី​មាន់​ធំ​ ​២៧.៥

Friday, September 2, 2016

ប្រជៀវ

ប្រព័ន្ធប្រឡាយ

វិធីសាស្រ្តក្នុងការចិញ្ចឹមកំពឹស


វិធីសាស្រ្តក្នុងការចិញ្ចឹមកំពឹសតាមបែបធម្មជាតិ!

ការរៀបចំស្រះចិញ្ចឹម៖
– រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
– ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ
– ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ
– ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលប្រមាណ ៤-៥បាច់
– ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ
– វិធីអាចពិនិត្យកំពិសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពិសឈ្មោលតូចៗ។
* ការឲ្យចំណី៖
– ស្ងោរពងទាចំនួន២គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
– អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
– បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។
– បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ
យើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹក
ដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
– ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
– កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។