ហេតុអ្វីអ្នកខ្លះអាចចិញ្ចឹមបានផល ឯអ្នកផ្សេងទៀតចិញ្ចឹមមិនបានផលដូចការប្រាថ្នាចង់បាន?
ខាងក្រោមអាចជាហេតុផលមួយចំនួនដែល អ្នកចិញ្ចឹមមិនកបហើយលះបង់ចោលមុខរបរនេះវិញ៖
- មានចំនួនក្រួចតិច មិនគ្រប់ល្មមអាចឱ្យលក់រកចំណេញបាន
- មានទុនតិចពេកនិងមិនមានលទ្ធភាពអាចពង្រីកបាន
- មិនបានដើររកទីផ្សារ ចិញ្ចឹមបានហើយរំពឹងរង់ចាំគេមកទិញដល់កន្លែង
- មិនមានចំណីឱ្យក្រួចស៊ីបានគ្រប់គ្រាន់ ដើម្បីបង្កើនការលូតលាស់របស់វា
- មិនមានបច្ចេកទេសចិញ្ចឹមឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យក្រួចងាប់ដោយខ្វះចំណី
- មិនមានពេលវេលាសមស្របដើម្បីមើលថែរក្សាក្រួចដែលខ្លួនចិញ្ចឹមឱ្យបានត្រឹមត្រូវ
- មិនបានធ្វើអ្វីៗឱ្យបានគ្រប់គ្រាន់ដើម្បីពង្រីកមុខរបររបស់ខ្លួន
បើសិនជា យើងមិនបានរកទីផ្សារឱ្យល្អទេនោះ យើងនឹងជួបការលំបាកច្រើនដើម្បីលក់វាចេញ ព្រោះមិនមែនមានតែក្រួចដែលយើងចិញ្ចឹមនោះទេ មានក្រួចនាំចូលមកពីប្រទេសជិតខាង មានក្រួចចិញ្ចឹមនៅក្នុងស្រុក ឯតម្លៃនោះវិញ ទៀតសោតក៏ជាបញ្ហាមួយធំផងដែរបើសិនជាយើងមិនបានគិតគូរទេនោះ យើងមិនអាចប្រកួតជាមួយគេបានឡើយ។
ខាងលើនេះ ជាដើមចមមួយចំនួនដែលយើងត្រូវគិតឱ្យបានច្បាស់មុនពេលចាប់ផ្ដើម ចិញ្ចឹម ព្រោះវាជាបញ្ហាដែលយើងជាអ្នកចិញ្ចឹមត្រូវប្រឈមជាមួយ។
មុនពេលចាប់ផ្ដើមចិញ្ចឹមត្រូវគិតដល់បញ្ហាទីផ្សារ, តម្លៃនៃការដឹកជញ្ជូនទៅកាន់ទីផ្សារ, អ្នកដែលយើងអាចលក់ឱ្យ ជាម៉ូយដែលអាចទទួលយកពីយើងបាន, ចំនួនក្រួចចិញ្ចឹមអាចផ្គត់ផ្គង់ឱ្យគេបានទៀងទាត់ដែរឬទេ?
តើការចំណាយ លើចំណីយើងមានធនធានល្មមអាចទប់ទល់បានដែរឬទេ ? តើយើងនឹងភ្ញាស់កូនក្រួចដោយខ្លួនឯង? បើសិនជាដូច្នេះយើងចាំបាច់ត្រូវមានទូភ្ញាស់ ដែលអាចភ្ញាស់ពងក្រួចបានគ្រប់គ្រាន់សម្រាប់បំពេញឱ្យ សេចក្ដីត្រូវការរបស់អ្នកទិញ (ទូភ្ញាស់មានពីរយ៉ាង, ទូភ្ញាស់ដោយចង្កៀងប្រេងកាត និងទូភ្ញាស់ដោយភ្លើងអគ្គិសនីអាចប្រើការបានដូចគ្នា។
បញ្ហាដែល សំខាន់ជាងគេនោះ គឺទីផ្សារ ត្រូវដើរទាក់ទងសួរពីអ្នកដែលត្រូវការទិញក្រួចយកទៅលក់និងតម្លៃ ដែលគេអាចទិញពីយើង រួមទាំងការតម្រូវនានាដែលគេចង់បាន ។ បន្ទាប់ពីទីផ្សាររកបានហើយ យើងបានដឹងពីតម្លៃដែលយើងអាចលក់ឱ្យគេបានហើយ អ្វីដែលយើងត្រូវធ្វើជាបន្ទាប់ គឺគណនាលើការចិញ្ចឹមនិងការចំណាយ និងរកមើលពីចំណេញដែលយើងនឹងទទួលបាន។
ដើមទុនសម្រាប់ចំណាយជាបឋម និងលុយខ្លះទៀតសម្រាប់ចំណាយទៅលើចំណីរបស់វា និងការថែទាំសូមកុំបារម្ភពីជម្ងឺ ក្រួចមិនមានជម្ងឺដូចមាន់ទាទេ។
No comments:
Post a Comment