វិធីផលិតជីវឧស្ម័នប្រើលាមកមាន់ និងជ្រូកជាវត្ថុធាតុដើម
យើងធ្លាប់ដឹងនាពេលកន្លងមកហើយ ពីវិធីផលិតជីវឧស្ម័នដោយប្រើប្រាស់លាមកគោមកធ្វើជាវត្ថុធាតុដើម ។
ពេលនេះ
យើងខ្ញុំសូមនាំយកមកបង្ហាញពីវិធីផលិតជីវឧស្ម័នដែលអាចផលិតហ្គាស
រហូតដល់ទៅជិត ២០០លីត្រ សម្រាប់លាមកមាន់ចំនួន ១៥០គ.ក ។ដើម្បីផលិតឧស្ម័នពីលាមកមាន់នេះ យើងត្រូវការសម្ភារៈមួយចំនួនដូចខាងក្រោមនេះ :
ធុងមួយដែលមានទំហំប៉ុនធុងសាំង ឬតូចជាង ល្មមអាចដាក់លាមកមាន់បានចំនួន ១០០-១៥០គ.ក។ ធុងនេះត្រូវមានគំរបដែលអាចបិទជិតមិនឲ្យខ្យល់ចេញចូលបាន និងមានកម្រាស់ ២mm ឡើងទៅ កាន់តែក្រាស់គឺកាន់តែល្អ យើងអាចប្រើធុងខ្យល់ខ្នាតធំយកមកធ្វើក៏បាន តែត្រូវមានកន្លែងសម្រាប់ដាក់លាមកមាន់ចូល និងយកចេញ ។ (សូមមើលរូប) ធុងសាំងក្រាស់ក៏អាចប្រើបាន តែត្រូវលាបថ្នាំការពារច្រេះ និងលាបថ្នាំពាសកុំឲ្យលេចធ្លាយបាន ។
- កែវសម្រាប់លាងហ្គាសចំណុះ ៥លីត្រមួយដែលមានគំរបអាចឲ្យយើងបើកបិទបាន តែមិនមានឲ្យខ្យល់ចេញចូលបានឡើយ ។
- ទុយោទឹកក្តៅ សម្រាប់បង្ហូរហ្គាសចេញប្រវែង ៤ម៉ែត្រ ទំហំរបស់ទុយោគឺ យកប៉ុនទំហំទុយោបូមខ្យល់ ។
- ក្បាលវ៉ានខ្នាតតូចធ្វើពីស្ពាន់ធុនល្អសម្រាប់បើកបិទហ្គាសចំនួន ២ យើងអាចយកខ្នាត ២១mm មកប្រើបាន ។
- លាមកមាន់កសិកម្ម ឬលាមកមាន់ស្រុកធម្មតា និងលាមកជ្រូកស្មើ ៧៥% ចំបើងចំនួន ២៥% នៃចំណុះសរុប ។
- ពោះវៀនកង់ឡានខ្នាតធំមួយ តែត្រូវយកទៅឲ្យជាងប៉ះកង់បណ្តុះក្បាលវ៉ាលមួយទៀត (មួយសម្រាប់ឲ្យចូលនិងមួយទៀតសម្រាប់ឲ្យចេញយកមកប្រើ) ។
- យើងអាចប្រើហ្គាសនេះ សម្រាប់ចំអិនម្ហូបអាហារ ឬអាចប្រើវាសម្រាប់ជាជំនួសសាំងទាំងស្រុងតែម្តងក៏បាន (សម្រាប់ម៉ាស៊ីនសាំង)
- បើយើងនឹងប្រើវាជាហ្គាសសម្រាប់ចំអិនអាហារសូមទិញចង្ក្រានហ្គាសមួយ និងក្បាលវ៉ានសម្រាប់បើកបិទមួយទៀតជាបន្ថែម
វិធីផលិត :
- លាយច្របល់លាមកជ្រូក និងមាន់ចូលគ្នាឲ្យសព្វល្អ(50% លាមកមាន់ និង 50% លាមកជ្រូក) ចំបើងកាត់ខ្លីៗប្រវែងមួយថ្នាំងដៃ ត្រាំទឹកឲ្យសើមរួចពូតឲ្យស្ងួតអស់ទឹកយកមកលាយច្របល់ជាមួយគ្នា ។
- ដាក់ល្បាយនេះលើកម្រាលមួយប្រោះ ទឹកវាឲ្យសព្វត្រឹមសើមល្មម ទុកសំដិលក្នុងម្លប់៧ថ្ងៃ ទើបដាក់ចូលក្នុងធុងទាំងអស់ ដាក់គម្របគ្រប ដាក់ទ្រនាប់កៅស៊ូធ្វើជារនាំងឃាត់ខ្យល់ ចាប់ឡោស៊ីឲ្យបានជិតល្អ ។
- យើងមិនមានដាក់ទឹកដូចជាការធ្វើដោយប្រើលាមកគោឡើយ នេះគឺជាវិធីបែបស្ងួត ។
- ធ្វើទីកន្លែងមួយ ឬប្រើអ្វីមួយធំដាក់អាចម៍រណា ឬអង្កាមបាន ។ យកធុងនេះដាក់ចំកណ្តាល ដាក់អាចម៍រណា ឬអង្កាមជុំវិញ និងពីខាងក្រោមធុងនេះ ដើម្បីរក្សាកំដៅរបស់វាឲ្យស្ថិតនៅក្នុងកម្រិត ២៩ ទៅ ៣២ ដឺក្រេ (C ដឺក្រេ) ។ កំដៅតិចជាងនេះ ឬច្រើនជាងនេះនឹងមិនមានហ្គាសចេញមកទេ។ យើងអាចដឹងថា មានហ្គាស ឬគ្មានហ្គាសដោយការមើលនាឡិកាវាស់សម្ពាធ ដែលយើងបានដាក់ភ្ជាប់លើគម្របធុង ។ បើមានសម្ពាធកើនឡើងនោះ ទ្រនិចនាឡិកាវានឹងកើនឡើងដែរ ។ ហ្គាសដែលផលិតបាននេះ ចាំបាច់ត្រូវលាងសិនមុនពេលអាចប្រើការបាន យើងអាចលាងហ្គាសនេះបាន ដោយគ្រាន់តែធ្វើតាមវិធីដូចខាងក្រោមនេះ :
- ប្រើដបឬកែវធំមួយសម្រាប់ដាក់ទឹកលាង :
- ប្រើទុយោថ្លាសម្រាប់លាងហ្គាស
- ហ្គាសនឹងត្រូវបានផលិតដោយពេលវេលា ខុសគ្នា វាអាចត្រូវការពេលត្រឹម 2-3ថ្ងៃ ទៅ១សប្តាហ៍ដើម្បីឲ្យយើងអាចទទួលបានហ្គាសនេះមកប្រើ ។
- ព្រមាន : សូមប្រយ័ត្នពេលធ្វើអ្វីមួយនៅក្បែរកន្លែងផលិតហ្គាសនេះ ហាមមិនឲ្យមានពិសារបារី ឬ មានភ្លើងនៅក្បែរជាដាច់ខាត លើកលែងតែត្រង់ទីមានចង្ក្រានត្រូវប្រើ ។
- ក្នុងករណីចាំបាច់យើងអាចទិញ ប្រដាប់វាស់កំដៅ សម្រាប់វាស់ស្ទង់កំដៅខាងក្រៅធុង ឬប្រើឧបករណ៍ស្ទង់កំដៅណាមួយដែលយើងអាចដាក់ចូលក្នុងធុងនោះបាន ដើម្បីយើងអាចបានដឹងកំដៅរបស់វា ។ នៅពេលមានធាតុអាកាសត្រជាក់ យើងអាចប្រើក្រណាត់ហ៊ុំជុំវិញធុងនោះបាន តែត្រូវលៃធ្វើយ៉ាងណាឲ្យវាមានកំដៅ ត្រឹមចន្លោះ ២៩ ទៅ ៣២ ដឺក្រេ បានហើយ។
No comments:
Post a Comment