ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Thursday, September 8, 2016

ការចិញ្ចឹមសត្វ-​-មាន់​យក​ពង និងចំណីធម្មជាតិ

​ប្រភេទ​មាន់​ចិញ្ចឹម​យក​ពង (ពូជ​ទា កាគី) និងចំណីធម្មជាតិ
  ​ប្រភេទ​មាន់​ចិញ្ចឹម​យក​ពង (ពូជ​ទា កាគី) និងចំណី ធម្មជាតិ
​មាន់ គឺជា​អាហារ​សាច់​មួយ​ប្រភេទ​ដែល​គេ​និយម​បំផុត​ទូទាំង​ពិភពលោក និង​នៅ​ប្រទេស​ណា​ក៏​មាន​ចិញ្ចឹម​មាន់​ដែរ ។

​ចំណែក​នៅ​ ប្រទេស​កម្ពុជា​យើង​វិញ ការ​ចិញ្ចឹម​មាន់ ក៏​មាន​ច្រើន​ណាស់​ដែរ ទាំង​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ និង​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ។ ក៏ប៉ុន្តែ​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​មិនសូវ​ទទួលបាន​ផល​ច្រើន​ទេ ឬ​ទទួលបាន​ជោគជ័យ​ច្រើន​ឡើយ ដោយសារ​អ្នក​ចិញ្ចឹម មិន​មាន​ចំណេះដឹង​ច្រើន​ចំពោះ​ការចិញ្ចឹម វា​គឺជា​វិធី​ចិញ្ចឹម​តាម​យថាកម្ម ម្លោះ​ហើយ​ពេល​ណា​មាន​មាន់​ឈឺ មិនដឹងថា​ត្រូវ​ដោះស្រាយ​ការព្យាបាល​វា​យ៉ាងណា​ឡើយ ជួនកាល​ពេល​មាន់​ឈឺ ចេះ​តែ​ទិញ​ថ្នាំ​តាម​នឹកឃើញ​យក​មក​បញ្ជ្រក​ឲ្យ​មាន់ ដោយ​សង្ឃឹមថា វា​អាច​កែកុន ឬ​ព្យាបាល​មាន់​ឈឺ​នោះ​ឲ្យ​ជាសះស្បើយ​វិញ​បាន ។

ជា​ការពិត អ្នក​ចិញ្ចឹម​មាន់​តាម​ផ្ទះ​ភាគច្រើន ជួបប្រទះ​នូវ​បញ្ហា​នេះ​ជា​រៀងរាល់ឆ្នាំ ជួនកាល​មាន​មាន់​ឈឺ​ខ្លះ​រួច​ងាប់​ទៅ មាន​មាន់​នៅសល់​ដែល​មិន​ឈឺ​ក៏​បន្ត​ការចិញ្ចឹម​នោះ​ជា​បន្ត​ទៀត ដោយ​មិន​មាន​វិធី​ការពារ​មាន់​ពី​ជម្ងឺ​បាន​ឡើយ ។
​សម្រាប់​អ្នក ​ដែល​ចិញ្ចឹម​មាន់​មាន​ចំនួន​ច្រើន​ខ្លះ សឹង​បាន​ជួប​បញ្ហា​ដូចគ្នានេះដែរ ហើយក៏​ពុំ​អាច​រក​វិធី​ដោះស្រាយ​ពេល​មាន់​ឈឺ​ដូច​អ្នក​ចិញ្ចឹម​តិចតួច​តាម​ គ្រួសារ​ដូច្នោះ​ដែរ ។
​ ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការ​ចិញ្ចឹម​មាន់ ទោះ​តិចក្តី ច្រើនក្តី អ្នក​ចិញ្ចឹម​ចាំបាច់​ត្រូវ ដឹង​ពី​វិធី​មួយ​ចំនួន​ដែរ​ចាំបាច់​ជាមុនសិន មុនពេល​ចាប់ផ្តើម​ចិញ្ចឹម បើ​ពុំនោះ​ទេ យើង​នឹង​ជួប​ការខាតបង់​ម្តង​ហើយ​ម្តងទៀត ដោយ​ជៀស​មិន​រួច​ឡើយ ។
​ យើង​សូម​លើកយក​វិធី​មួយចំនួន មក​បង្ហាញ​ដែល​អាច​ជួយ​ដល់​អ្នក​ចិញ្ចឹម​មាន់​បាន​យល់​ពី​អ្វី ដែល​ជា​វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ ជា​មូលដ្ឋាន​សំខាន់​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទាំងអស់​យក​ធ្វើ​ជា​គោល ។
យើង​សូម​ចែកចេញ​ជា ៥ ជំពូក​សំខាន់ៗ​ដូចខាងក្រោម​នេះ :
  • ចំណី​មាន់​
  • ពូជ​មាន់​ដែល​ត្រូវ​ចិញ្ចឹម
  • ទ្រុងមាន់​
  • ការចិញ្ចឹម​និង​ព្យាបាល​មាន់​
  • ការពង្រីក​មុខរបរ​ចិញ្ចឹម​មាន់
​នៅក្នុង​ជំពូក​ទាំង​ប្រាំ​ខាងលើនេះ មិនបាន​កំណត់​ថា អ្នក ​ចិញ្ចឹម​មាន់​នោះ ចិញ្ចឹម​តិច ឬ​ច្រើន​ឡើយ គឺ​អាច​យក​មក​ប្រើការ​បាន​ដូចគ្នា អ្វី​ដែល​ជា​កត្តា​សំខាន់​ជាងគេ​នោះ គឺ​ការ​ធ្វើ​តាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​អ្វី​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​នេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ ។
​បញ្ហា​សំខាន់ ​មួយទៀត​នោះ គឺ​គោលដៅ​នៃ​ការចិញ្ចឹម ធនធាន​ដែល​មាន និង​គោលដៅ​ទៅ​ពេល​មុខ ។ ការបង្កើត​ពូជ​មាន់​ថ្មី​ដោយ​ខ្លួនឯង និង​ការ​សម្រាំង​មាន់​ល្អ សម្រាប់​ការចិញ្ចឹម​បន្ត ព្រមទាំង​យល់ ឲ្យបាន​ច្បាស់​ពី​សេចក្តីត្រូវកា​ររបស់​ទីផ្សារ និង​ការចាត់ចែង​ចំណូល​ដែល​ទទួលបាន​ពី​ការចិញ្ចឹម ។

ចំណី​មាន់ Click to collapse :  រាល់​ការ​ ចិញ្ចឹម​មាន់ អ្នក​ចិញ្ចឹម​ត្រូវ​មាន​មូលដ្ឋាន​នៃ​ការផលិត​ចំណី​ឲ្យ​មាន់​ឲ្យ​បាន​ ច្បាស់លាស់ ចេះ​ប្រើ​ការកែច្នៃ​ទាំងឡាយ​ដែល​អាច​យក​មក​ប្រើការ​បាន ទាំង​ចំណី​ជា​សាច់ ជា​បន្លែ និង​សត្វល្អិត​ផ្សេងៗ ។ ​ ​
​ចំណី​បាន​មក​ពី​រុក្ខជាតិ :
​ ​មាន​រុក្ខជាតិ​មួយចំនួន​ដែល​យើង​អាច យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន យើង​អាច​ដាំ​វា នៅ​ទី​ដែល​យើង​ចិញ្ចឹម​មាន់​ផ្ទាល់​តែម្តង ឬ​យើង​អាច​ដាំ​នៅ​ទី​ក្បែរ​ខាង​ក៏បាន :
  • ម្រុំ​
  • កន្ទុំ​ទេស​
  • ត្រកួន​
  • ង​ប់​
  • ផ្ទី​
  • ដំឡូងជ្វា​
  • ដំឡូងឈើ​
  • ត្រាវ​
  • អង្គា​ដី​
  • ចក​បាយ​ទា​
​ រុក្ខជាតិ ទាំងអស់​ខាងលើ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​មាន់ យើង​ត្រូវ​រក​វិធី​ដាំ​វា​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើបាន ។​
- ម្រុំ Click to collapse
គឺជា​រុក្ខជាតិ​មួយបែប ដែល​អ្នកស្រុក​ក្នុង​ប្រទេស​ខ្លះ​ឲ្យឈ្មោះ​ថា ជា​ថ្នាំ​ទិព្វ ពីព្រោះ​វា​អាច​ព្យាបាល ​ជម្ងឺ​ផង និង​ជា​អាហារ​ដ៏​ពិសេស​ផង ។ នៅក្នុង​ស្លឹក​ម្រុំ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន ដែល​ល្អ​ជាង​ផ្លែឈើ និង​បន្លែ​ខ្លះ​ទៀត​ផង ។ ​នៅក្នុង​ស្លឹក​ម្រុំ​មាន​:
  • ជាតិ​ដែក​ច្រើន​ជាង​បន្លែ​ស្ពៃ ស្ពីន​ណេច ៣ ដង​
  • ប្រូតេអ៊ីន​ចំនួន ២ ដង​នៃ យូ​ហ្កឺត​
  • វីតាមីន​សេ​ចំនួន ៧ ដង​ច្រើនជាង​ក្រូច​ពោធិសាត់​
  • វិតាមីន​អាច​ច្រើនជាង​កា​រ៉ុត​ចំនួន ៧ ដង
  • កាលស្យូម​ច្រើនជាង ទឹកដោះគោ ៤ ដង
  • និង​មាន​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មាន់ជា​ចំណីបាន ។ ​
​គេ​អាច​ប្រើ​ស្លឹក​ម្រុំ​ដែល​ហាល​ស្ងួត ជា​ជំនួស​សណ្តែកសៀង ដែល​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​សម្រាប់​ចំណី​សត្វ ។
​ យើង​អាច​ដាំ និង​បេះ​ស្លឹក​ម្រុំ​មក​ហាល​រួច​បុក​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី​បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​ម្រុំ​មាន់​ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ វីតាមីន​ជាច្រើន​មុខ ជួយ​ឲ្យ​មាន់​ធំធាត់​បាន ដូច​បាន​ផ្តល់​សណ្តែកសៀង​ឲ្យ​វា​ដែរ អាច​ល្អ​ជាង​ផង ។
​ក្រៅពី​វា​ជា ​ចំណី​មាន់ វា​នៅ​អាច​ជួយ​ឲ្យ​មាន់​អាច​ទប់ទល់​ជាមួយ​ជម្ងឺ​ផ្សេងៗ​បាន​ផង​ដែរ ។ នេះ​គឺជា​ចំណី​មួយ​ដែល​យើង​អាច​ដាំ​តាម​របង​ដី ក្នុង​ចំការ លៃ​យ៉ាងណា​ត្រូវ​ដាំ​ឲ្យបាន​ចំនួន ៥០ ទៅ ១០០ ដើម អាច​ល្មម​គ្រប់គ្រាន់​ឲ្យ​មាន់​ស៊ី​បាន​ចំនួន ៥០០ ក្បាល​បាន ។
​លាយ​ស្លឹក​ ម្រុំ​ក្នុង​អត្រា ២៥ ភាគរយ​ជា​មួយ​ចំណី​ផ្សេង បើ​បាន​ហាល​ស្ងួត តែបើ​ឲ្យ​វា​ស៊ី​ស្រស់ៗ មាន់​មិន​ចូលចិត្ត​ស៊ី​ទេ ពីព្រោះ​ក្លិន​និង​រសជាតិ​វា​បណ្តាលឲ្យមាន់​មិន​ចូល​ចិត្ត ។
​ម្រុំ​ជា​ រុក្ខជាតិ​ងាយស្រួល​ដាំ ធន់​ចំពោះ​ភាព​រាំងស្ងួត មិន​ងាយ​ងាប់​ទេ ដើម​របស់​វា​ក៏​មិនធំ​ប៉ុន្មាន បើ​មាន​ផ្លែ​ត្រូវ​បេះ​ផ្លែ​ទុំ​មក​បណ្តុះ​វា​បន្ត ។ នៅ​ប្រទេស​អា​ហ្រិ្វ​កខ្លះ មាន​ចំការ​ម្រុំ​ធំៗ​ជា​បែប​កសិឧស្សាហកម្ម គេ​ដាំ​ដើម្បី​យក​ស្លឹក​វា​លក់ ក្នុង​ទម្រង់​ជា​ម្សៅ ។ អ្នក​ចិញ្ចឹម​មាន់​ចាំបាច់​ត្រូវ​ដាំ​ម្រុំ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។

កន្ទុំ​ទេស ឬ កន្ទុំ​ថេត Click to collapse
ជា​រុក្ខជាតិ ដែល​មាន​ដុះ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​យើង ។ ខ្មែរ​យើង​ច្រើន​និយម​ប្រើ​សម្រាប់​ធ្វើ​ជា​ល្បោយ​នំ​បញ្ចុក ក្មេងៗ​ចូលចិត្ត​បរិភោគ​ផ្លែ​ខ្ចី ដែល​មាន​គ្រាប់​នៅ​ខាងក្នុង ។ ​នៅក្នុង​ ស្លឹក​កន្ទុំ​ថេត មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន គឺ​មាន​ចំនួនរ​ហូរ​ដល់ ២២ ភាគរយ ដោយសារ​វា​មាន​ប្រូតេអ៊ីន​ច្រើន​បែប​នេះ​ទើប​ត្រូវបាន​ប្រទេស​ជាច្រើន​ណែនាំ ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ដាំ​កន្ទុំ​ថេត ដើម្បី​យក​ស្លឹក​វា​ផ្តល់​ឲ្យ​សត្វ​ស៊ី មាន​គោ ក្របី ជ្រូក មាន់​ទា ពពែ ។​ល​។
​ សម្រាប់​មាន់ យើង​អាច​បេះ​ស្លឹក​វា​មក​ហាល រួច​កិន​ឲ្យទៅជា​ម្សៅ​ម៉ដ្ឋដា​ក់លាយ​ជា​មួយ​ចំណី​ផ្សេង​ទៀត​មាន់​ស៊ី ។ វា​ជា​ប្រភេទ​ចំណី​ដែល​អាច​រកបាន និង​ដាំ​បាន​ដោយ​ងាយ បើ​យើង​អាចមាន​លទ្ធភាព​ដាំ​វា​បាន​ក្នុង​ចំនួន​ច្រើន វា​សឹង​អាច​ជួយ​ផ្តល់​ប្រភព​ចំណី​ឲ្យ​មាន់​យើង​បាន​ចំនួន ៣០ ភាគរយ​ដែរ ។
​ជាធម្មតា​ នៅក្នុង​រូបមន្ត​ចំណី​មាន់ គេ​បាន​ណែនាំ​ឲ្យ​យើង​ប្រើ​ស្លឹក​កន្ទុំ​ថេត​សម្រាប់​លាយ​ជាមួយ​ចំណី​ ផ្សេងទៀត​ក្នុង​អត្រា​ត្រឹមតែ ៥ ទៅ ១៥ ( ស្ងួត ) ភាគរយ​តែ​ប៉ុណ្ណោះ តែ​ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​វា​រហូតដល់ ៣០ ភាគរយ បើ​យើង​មាន​លាយ​ចំណី​ជាតិ​សាច់​ជាមួយ​ក្នុង​អត្រា​ប្រហាក់ប្រហែលគ្នា ជាពិសេស​គឺ ម្សៅ​ត្រី ។
​ទោះបីយ៉ាងណា​ ក៏ដោយ ស្លឹក​កន្ទុំ​ថេត គឺជា​ចំណី​មួយ​ដែល​មិន​អាច​ខ្វះ​បានទេ សម្រាប់​ផ្សំ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។ នៅ​ប្រទេស​ខ្លះ ដែល​ពិបាក​រក​ស្មៅ​ឲ្យ​គោ គេ​បាន ដាំ​កន្ទុំ​ថេត​ចំនួន ៤ ហិកតា ល្មម​អាច​ផ្តល់​ចំណី​ឲ្យគេបាន​ចំនួន​ពេញ​មួយឆ្នាំ សម្រាប់​គោ​ចំនួន ៦០ ក្បាល ទៅ ១០០​ក្បាល ។ គេ​ដាំ​ដើម​កន្ទុំ​ថេត​លាយ​ជាមួយ​ដំណាំ​ផ្សេងទៀត​ដើម្បី​ជួយ​ឲ្យ​ដំណាំ​នោះ​ ដុះ​លូតលាស់​បានល្អ ។
​ត្រួយ​ខ្ចី ស្លឹក​ខ្ចី ផ្លែ​ខ្ចី អាច​យក​មក​ហាន់​បុក​ហាលថ្ងៃ​ឲ្យ​មាន់​ស៊ី​បាន មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្លឹក​ស្រស់ៗ​របស់​កន្ទុំ​ថេ​តឡើយ ពីព្រោះ​វា​មាន​ផ្ទុក​ជាតិពុល​តិចតួច និង បង្កបញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មាន់​ដែរ ។
 
 
ត្រកួន Click to collapse វា​ជា​បន្លែ​មួយ​មុខ​ដែល​ខ្មែរ​យើង​និយម​ជាងគេ ម្យ៉ាង​ទៀត​នោះ គេ​អាច​បរិភោគបាន​ទាំង​មនុស្ស ​និង សត្វ ។ ត្រកួន​អាច​ឲ្យ​យើង​ដាំ​ក្នុង​ទឹក និង​លើ​គោក​បាន វា​ជា​ប្រភេទ​បន្លែ​ដែល​មាន​ការ​ដុះ​លូតលាស់​យ៉ាង​លឿន ហើយ​ប្រើ​ពេលវេលា​តែត្រឹម ៤៥ ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ ។ ​ យើង​អាច​ដាំ​ត្រកួន​ចំនួន​បួន​ដប់​រង ត្រៀម​សម្រាប់​ផ្តល់​នៅ​ពេល​ចំណី​ផ្សេង​ទៀត​មាន​មិន​គ្រប់គ្រាន់ យើង​អាច​ប្រើការ​ត្រកួន​ជា​ចំណី​ឲ្យ​វា​បាន​ដូចគ្នា ។ សូម​ចាំ​ថា គេ​អាច​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ផ្តល់​ចំណី​ជា​សាច់​សោះ​ក៏​បាន​ដែរ វា​មិន​មាន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មាន់​ទេ ។
​ត្រកួន​យើង​ អាច​ឲ្យ​វា​ស៊ី​ច្រើន​ប៉ុនណា​ក៏​មិន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មាន់​ដែរ ។ វិធី​មួយទៀត​នោះ គឺ​យើង​ហាន់​កិន​វាឲ្យ​ល្អិ​តលាយ​ជាមួយកន្ទ​ក់ចុង​អង្ករ ដាក់​ឲ្យ​វា​ស៊ី​ក៏បាន ក្នុងកា​រលាយ​យើង​ដាក់​ត្រកួន​ចំនួន ៥០ ភាគរយ និង​ម្សៅ​ត្រី​ចំនួន ២ ភាគរយ អាច​ឲ្យ​កូនមាន់ និង​មាន់​ធំ​ស៊ី​បាន​ដូចគ្នា ។ វា​ជា​ចំណី​សម្រាប់​ដោះ​ទាល់​ម្តង​ម្កាល ។
 
គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដែរ គឺ​រហូត​ដល់ ៧​ភាគរយ ដល់ ១២ ភាគរយ ក្រៅពីនេះ​វា​មាន​ផ្ទុក​សារធាតុ​ជាច្រើន​មុខ​ទៀត ដែល​ជួយ​ដល់​ការលូតលាស់​របស់​មាន់ និង​អាច​ជួយ​ការពារ​វាពី​ជម្ងឺ​បាន​ខ្លះ​ទៀត​ផង ។ ការ​លាយ​ស្លឹក​ងប់​ស្ងួត​ឲ្យ​មាន់​ស៊ី​មាន​ប្រយោជន៍​ច្រើនណាស់ ហេតុនេះ យើង​គួរ​ដាំ​ដើម​ងប់​នេះ​នៅ​តាម​របង អាច​បេះ​សម្រាប់​ស្លរ​ផង បេះ​ឲ្យ​មាន់​ស៊ី​ផង ។ ស្លឹក​ងប់​មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្រស់ៗ​ទេ យើង​ត្រូវ​ហាល​វា​ចំនួន ៦ ម៉ោង​សិន មុន​ពេល​ដាក់​ឲ្យ​មាន់​ស៊ី ។ ​យើង​អាច​ហាល​រួច​កិន​ជា​ម្សៅ ឬ​ស្រុះ​ជាមួយ​ទឹក​ក្តៅ​មួយភ្លែត​សិន ទើប​ដាក់​ឲ្យ​មាន់​ស៊ី ។
 
ផ្ទី មាន​ច្រើន​ប្រភេទ ដែល​យើង​អាច​យក​មក​ប្រើការ​ជា​ចំណី ​មាន់បាន មាន​ផ្ទីដូង ផ្ទី​អាចម៍មាន់ ផ្ទី​បន្លា ផ្ទី​ថ្ម និង​មាន​ផ្ទី​ច្រើនយ៉ាង​ទៀត តែ​ផ្ទី​ដែល​យើង​និយម​ប្រើ​ច្រើនជាងគេ គឺ​ផ្ទីដូង វា​ជា​បន្លែ​ដែល​ងាយ​ដាំ ជូន​កាល​ដុះ​ដោយ​ខ្លួនឯង​ក៏​មាន តែ​ជា​ការល្អ​យើង​អាច​ដាំ​វា​ឲ្យបាន​ច្រើន ដើម្បី​ទុក​កាត់​ជា​ចំណី​ឲ្យ​មាន់ យើង​អាច​ឲ្យ​វា​ស៊ី​ឆៅ​តែម្តង ដោយ​មិន​ចាំបាច់​ហាល​ទេ មាន់​អាច​ស៊ី​វា​បាន ។ នៅក្នុង​ស្លឹក​ផ្ទី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ពី ១៦ ទៅ ១៨ ភាគរយ គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ទាំង​មាន់​តូច និង​មាន់​ធំ ក្រៅពី​ប្រូតេអ៊ីន វា​មាន​ផ្ទុក​ជាតិ​ដែក​យ៉ាងច្រើន រួម​ទាំង​កាល់ស្យូម​ផងដែរ ។ មានការ​បកស្រាយ​ខ្លះ បានឲ្យ​យោបល់​ថា ការផ្តល់​គ្រាប់​ផ្ទី​ឲ្យ​កូនមាន់​ស៊ីវា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ វា ពីព្រោះ​ផ្ទី​មាន​ផ្ទុក សារធាតុ​ខ្លះ​ដូចជា annins, trypsin inhibitors, lectins, and saponins វា​អាច​ធ្វើឲ្យ​មាន់ធំ​លូតលាស់​យឺត តែបើ​យើង​ឲ្យ​វា​ស៊ី​ត្រឹម​កម្រិត ៥ ទៅ ១៥ ភាគរយ​នៃ​ចំណី​សរុប វា​នឹង​មិន​បង្ក​ជា​បញ្ហា​ឡើយ ។
 
ស្លឹក​ដំឡូងជ្វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន​ក្នុង​របប​ខ្មែរក្រហម វា​ត្រូវ​បាន​យក​មក​បប ​រលាយ​ជាមួយ​អង្ករ និង​ធ្វើ​ជា​អន្លក់ ទោះបី​វា​មាន​ជាតិ​ជ័រ​ខ្លះ​ដែល​ធ្វើឲ្យ​ធ្មេញ​ខ្មៅ​បន្តិ​ចក្តី តែ​វា​មាន​សារធាតុចិញ្ចឹម​ល្មម​អាច​ឲ្យ​យើង​រស់បាន​មួយគ្រាៗ​ដែរ ។ ​តាមពិតទៅ​នៅ​ ក្នុង​ស្លឹក​ដំឡូងជ្វា មាន​ប្រូតេអ៊ីន​ច្រើន​គួរសម គឺ​មាន​រហូត​ដល់ ១៦.៥ បន្ទាប់​ពី​ហាល​ស្ងួត ។ វា​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដែរ យើង​អាច​យកមក​ប្រើ​ការធ្វើជា​ចំណី​មាន់បាន ដោយ​ឲ្យ​វា​ស៊ី​ស្រស់ ឬ​ហាល​ឲ្យ​ស្ងួត​ទើប​កិន​ជា​ម្សៅ​សម្រាប់​លាយ​ជាមួយ​វត្ថុ​ធាតុ​ផ្សេង​ឲ្យ​ មាន់​ស៊ី ។
​ យើង​អាច​ប្រើការ​បាន​ទាំង ទង ត្រួយ និង​ស្លឹក​របស់​វា ឬ​យើង​អាច​ចង​ជា​បាច់​ដាក់​ត្រាំ​ទឹក​ដែល​មាន​លាយ​ជី​អ៊ី​អ៊ឺម រយៈពេល​ចំនួន ៣ ម៉ោង រួច​ចង​ដាក់​ព្យួរ​ក្នុង​កន្លែង​មាន់​ស៊ី ។
​មើម​ ដំឡូងជ្វា​ក៏​អាច​ឲ្យ​យើង​ប្រើ​ធ្វើ​ជា​ចំណី​មាន់​បាន​យ៉ាង​ល្អ​ផង​ដែរ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន រហូតដល់ ៤ ក្រាម ក្នុង​ចំនួន​មើម​ដំឡូង ២០០ ក្រាម ក្រៅពីនេះ​វា​នៅ​មាន​ផ្ទុក​សារធាតុ​វីតាមីន​រ៉ែ​សំខាន់ៗ សរុប​ទាំងអស់​ចំនួន ៨៤​ប្រភេទ នឹង​ត្រូវបាន​គេ​ចាត់់ទុកថា មើម​ដំឡូងជ្វា​គឺជា​បន្លែ​ដែល​មាន​ចំណាត់​ថា្នក់​លេខ​មួយ​លើ​ពពួក​បន្លែ​ ទាំងអស់​ក្នុង​លោក ។
​សូម​រក​ទិញ​ មើម​ដំឡូងជ្វា​នៅ​ផ្សារ​ដើម​គរ រក​មើល​តែ​មើម​ណា​ដែល​មាន​មើម​ធំ​ល្អ ទិញ​ចំនួន ប្រហែល ១០ គី​ឡូ តែ​ត្រូវ​រើស​តែ​ដំឡូងជ្វា​សាច់​ក្រហម សាច់​ខាងក្នុង​កាន់តែ​ក្រហម​គឺ​កាន់តែ​ល្អ មិន​ត្រូវ​ទិញ​ដំឡូង​សា​ច់ស​ទេ ។ ពេល​ទិញ​សូម​រើស​មើល​មើ​មណា​ដែល​មាន​រូបរាង​ស្រ​ឡូ​ន​ល្អ មើម​ធំ គ្មាន​គឹ​ង​ស៊ី និង​គ្មាន​ស្នាម ឬ​បាក់បែក ។ យើង​ត្រូវការ​មើមដំឡូង​នេះ យកមក​ធ្វើ​ជា​ពូជ ពីព្រោះ​វា​មាន​គុណភាព​ល្អ​ជាង​មើមដំឡូង​ដែលមាន​សា​ច់ស និង​សាច់​ពណ៌​លឿង​ស្រាល ។

ដើម្បី​បណ្តុះ​មើម​ដំឡូង ឲ្យមាន​ត្រួយ​មុន​ពេល​យក​ទៅ​ដាំ​សូម​ធ្វើ​ដូច​ខាងក្រោម :
  • កាត់​ដប​ទឹក​សុទ្ធ​ចំណុះ​មួយ​លីត្រ ត្រឹម​ពាក់កណ្តាល​ឲ្យ​ស្មើ​ចំនួន មើមដំឡូង​ដែលមាន ។
  • រក​ឈើចាក់ធ្មេញ​មួយចំនួន​ទុក​សម្រាប់​ដោត​
  • លាង​មើមដំឡូង​ឲ្យ​ស្អាត​
  • កាត់​ដប​ទឹក​សុទ្ធ​ត្រឹម​ពាក់កណ្តាល​ដប ត្រូវ​កាត់​ស្មើ អាច​ប្រើ​កែវ​ទឹក​ក៏បាន ។
  • យក ​មើមដំឡូង​ដែល​បាន​លាង​ទឹក​ស្អាត​ហើយ នោះ​មក​ដោត​ឈឺ​ចាក់​ធ្មេញ​ជុំវិញ​ចំនួន ៣ ទៅ ៤ ឈើ ជុំវិញ​មើមដំឡូង រួច​ដាក់​ខាង​ក្បាល​មើមដំឡូង​ទៅលើ ខាងចុង​មើម​ទៅ​ក្រោម លៃ​ធ្វើយ៉ាងណា​ឲ្យ​ឈឺចាក់ធ្មេញ​អាច​ទ្រ​មើម​បាន បើ​មើម​នោះ​តូច​ជាង​ដប​ទឹក​សុទ្ធ តែបើ​មើម​នោះ​ធំ​ជាង​ត្រូវដាក់​ផ្ទាល់់​តែម្តង មិនបាច់​ដាក់​ឈើចាក់់ធ្មេញ​ដោត​ទល់​វា​ទេ ។ ចាក់ទឹក​ធម្មតា​ចូលក្នុង​ដប​ឲ្យ​ស្មើ​ត្រឹម​ចុង​មើម​ដំឡូង ។
  • ពេល ​ធ្វើ​គ្រប់​មើមដំឡូង​ហើយ សូម​យកទៅ​ដាក់់​នៅ​ទី​ណាមួយ ដែល​មាន​ពន្លឺ​ល្មម ។ ត្រូវ​ទុក​បែប​នេះ រហូត​វា​មាន​ចេញ​ស្លឹក​បី​បួន ត្រូវ​យក​វា​ទៅ​ដាក់​ទីណា​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ តែ​មិន​ត្រូវ​ឲ្យ​ថ្ងៃ​ចំ​ពេក​ទេ ដើម្បី​ឲ្យ​វា​បន្ត​ការលូតលាស់​បានល្អ ។
ក្រៅពីនេះ យើង​អាច​ប្រើ​វិធី​ផ្សេងទៀត ដើម្បី​បណ្តុះ​វា​ដោយ​ធ្វើ​ទីមួយ​ដែល​មាន​រាង​បួន​ជ្រុង ហ៊ុំ​ដោយ ​ស្លឹកត្នោត រួច​យក​ផេះ​អង្កាម​មក​ក្រាល​នៅ​បាត​ឲ្យបាន​កម្រាស់ ១០ សង្ទីម៉ែត្រ យក​ស្មៅ ឬ​ចំបើង​ស្ងួត ដាក់​ត្រាំ​ទឹក​ឲ្យ​សើម​ល្អ មក​តម្រៀប​គ្រប​លើ​ផេះ​អង្កាម​នោះ ឲ្យ​ពេញ​កម្រាស់ ១០​សង្ទីម៉ែត្រ ( ស្មៅ ឬ​ចំបើង​ដែល​ដាក់​ត្រូវ​កាត់​ឲ្យ​ល្អិត​សិន​មុន​ដាក់​ក្រាល​) កាល​បើ​តម្រៀប​ពេញ​ហើយ ដាក់​កំទេច​ចំបើង​ហាន់​ល្អិតៗ​រោយ​ពីលើ​ឲ្យ​សព្វ​ល្អ មាន​កម្រាស់​ត្រឹមតែ​មួយ​ធ្នាប់​ដៃ​បាន​ហើយ ។ ស្រោច​ទឹក​ពីលើ ឲ្យ​ជោគ​ល្អ ដាក់​ធាងត្នោត ឬ​ស្លឹក​ធ្វើ​ជា​ដំបូល​ឲ្យ​វា បន្ត​ស្រោច​ទឹក​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ល្ងាច រហូត​វា​មាន​ចេញ​ស្លឹក​បោះទង​វែង​ជាង​មួយ​ចំអាម ទើប​យក​វា​ទៅ​ដាំ​តាម​រង ។
​ស្លឹក​ដំឡូង​ មាន​ជាតិ​ម្យ៉ាង​ហៅថា មី​ម៉ូ​ស៊ីន វា​ធ្វើឲ្យមាន់​ថមថយ​ការលូតលាស់ និង​ក្រិន មុន​យក​ស្លឹក​ដំឡូងឲ្យមា​ន់​ស៊ី ត្រូវ​យក​វា​មក​ត្រាំ​ជាមួយ​ទឹក​ស្កកាក​អំពៅ ឬ​ត្រាំ​ទឹក​ធម្មតាឲ្យ​បាន​ចំនួន ៣ ម៉ោង​សិន ដោយ​ចាក់ ជី​អ៊ី​អ៊ឺម​បំបែកចូល​ចំនួន ១០០ សេ​សេ ចូល​ក្នុង​ទឺកត្រាំ​វា វិធី​មួយទៀត​នោះ យើង​អាច​ហាល​វា​ក្រោម​កំដៅថ្ងៃ​ចំនួន បី​ម៉ោង​ដែរ ដើម្បី​ឲ្យ​សាបជាតិមី​ម៉ូស៊ីន ។
​វិធី​ ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​កិន​ស្លឹក​ឲ្យ​ល្អិត​រួច​ហាលថ្ងៃ​ចំនួន​ពីរ​ម៉ោង បន្ទាប់មក​យក​វា​មក​លាយ​ជាមួយ​ក​ន្ទក់ ពោត​កិន និង​ម្សៅ​ត្រី​ឲ្យ​វា​ស៊ី បើ​បាន​ថែម​ស្ករ​បន្តិច និង​ព្រីមិ​ច​ផង​ជា​ការប្រសើរ​ណាស់ ។ មើម​ដំឡូងជ្វា​ត្រូវ​ហាន់​តូចៗ​ដាក់​ហាលថ្ងៃ​ឲ្យ​ស្ងូត ទើប​កិន​ឲ្យ​មាន់​ស៊ី អាច​ប្រើ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ទើប​ជា​ការប្រសើរ យើង​អាច​ប្រើ​មើម​ដំឡូងជ្វា​ជំនួស​ពោតក្រហម និង​សណ្តែកសៀង​បាន ។

ដំឡូងឈើ Click to collapse
មើម​ដំឡូងឈើ និង​ស្លឹក​របស់​វា​ក៏​ជា​ប្រភេទ​ចំណី​ដែល​សម្បូរណ៍​ដោយ​ប្រូតេអ៊ីន​ផងដែរ​, យើង​អាច​ហាន់​មើម​ដំឡូងឈើ​ជា​ចំណិត​តូចៗ​ដាក់​ហាលថ្ងៃ​ចំនួន ២ ថ្ងៃ ទើប​កិន​ឲ្យ​ម៉ដ្ឋ​ដាក់​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។ ​ស្លឹក​របស់​ វា និង​ត្រួយ​ត្រូវធ្វើ​ដូច​ស្លឹក​ដំឡូងជ្វា​ដែរ មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ មើម​ដំឡូងឈើ គឺជា​ចំណី​មួយ​យ៉ាង​សំខាន់ ពីព្រោះ​វា​អាច​ជួយ​សម្រាប់​ការចំណាយ​លើ​ចំណី​បាន​យ៉ាងច្រើន តែ​មិន​ត្រូវ​ប្រើ​តែ​វា​សុទ្ធ​ឡើយ ត្រូវ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ នៅក្នុង​មើម​ដំឡូងឈើ​មាន​ជាតិ​ប្រូតេអ៊ីន ចំនួន​ជាង ២០ ភាគរយ (​ហាល​ស្ងួត​) យើង​អាច​ប្រើ​វា​ចំនួន ៣០ ទៅ ៥០ ភាគរយ​ជា​ជំនួស​ពោត​និង សណ្តែកសៀង​បាន ។
​វា​ជា​ចំណី​ដែល​ចំណាយ​តិច​បំផុត អាច​ផលិត​ដោយ​ខ្លួន​យើង​បាន អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក និង​មើម ។
​ អ្នក​ចិញ្ចឹម​មាន់​ក្នុង​ប្រទេស​មួយចំនួន ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការចិញ្ចឹម​សត្វ​បក្សី (​មាន់ ទា​) ដោយ​ប្រើ​មើមដំឡូង​ជា​ចំណី ហើយ​អាច​ទទួលផល​បាន​ដូចគ្នា ។
 
 
មើម ​ដំឡូងជ្វា មើម​ដំឡូងឈើ គឺជា​ប្រភព​ចំណី​មាន់​ទា​ដែល​ងាយ​រក និង​ចំណាយ​តិច ។ កាលណា​យើង​អាច​ផលិត​ចំណី​ដែល​ចំណាយ​តិច​បាន យើង​អាច​ទទួលផល​បាន​ច្រើន​ជាង ម្យ៉ាង​ទៀត​យើង​មិនចាំបាច់​ព្រួយ​ចំពោះ​ការ​រក​ចំណី​ឲ្យ​វា​ឡើយ ពីព្រោះ​ចំណី​ទាំងនេះ មាន​ស្ទើរ​គ្រប់​រដូវ​កាល ។
 
គឺជា​ប្រភព​ចំណី​មួយទៀត ដែល​យើង​អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន វា​ត្រូវ​បាន​គេ​សាកល្បង​ផ្តល់​ជា​ចំំ​ណី​ឲ្យ​មាន់នៅ​ប្រទេស​គុយបា និង​ក្រុម​ប្រទេស​ច្រើន​ទៀត ​នៅ​អាមេរិក​កណ្តាល ។ ត្រាវ​មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន ក្នុង​កំរិត ៧ ភាគរយ​បន្ទាប់ពី​ហាល​ស្ងួត តែ​ប្រភេទ​ត្រាវ​នេះដែរ ដាំ​នៅ​តំបន់​ខ្លះ​អាច​ផ្ទុក​ប្រូតេអ៊ីន​រហូតដល់ ២១ ទៅ ២៦ ភាគរយ ចំពោះ​ស្លឹក​វា​វិញ​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​រហូត ២០​ភាគរយ បន្ទាប់ពី​បាន​ស្ងោរ​រួច តែ​អាច​កើន​ចំនួន​ប្រូតេអ៊ីន​រហូតដល់ ៤៦​ភាគរយ បើ​គេ​យក​វា​ទៅ​ផ្អាប់​ជាមួយ​ស្ករ​កាក​អំពៅ ។​ ​ត្រាវ​ជា​ បន្លែ​ងាយ​ដាំ អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក ធាង និង​មើម​របស់​វា ។ អ្នក​ចិញ្ចឹម​មាន់​គួរ​ដាំ​ត្រាវ​ឲ្យបាន​ច្រើន ដើម្បី​ទុក​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​មាន់​ទា ពីព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការប្រើ​ចំណី​ដែល​មាន​តម្លៃ​ថ្លៃ និង​អាច​ជួយ​ឲ្យ​មាន់​ទា​លូតលាស់​ធំធាត់​បាន​ដូចគ្នា ។​
​ដើម្បី​ កែច្នៃ​មើមត្រាវ​ឲ្យ​មាន់​ស៊ី​ជា​ចំណី យើង​ចាំបាច់​ត្រូវ​ចិត​ត្រាវ​ជា​ចំណិត​តូចៗ ហាលថ្ងៃ​ស្ងូត​រួច​កិន​វាឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេងទៀត ដាក់​ឲ្យ​មាន់​ស៊ី​ក្នុង​អត្រា​ចំនួន ១៥ ទៅ ៣០ ភាគរយ នៃ​ចំណី​សរុប ។ ចំពោះ​ស្លឹក​របស់​វា យើង​អាច​ហាន់ឲ្យ​តូចៗ រួច​ចិញ្ច្រាំ​ឲ្យ​ល្អិ​តដាក់​សំដិល​ថ្ងៃ​ចំនួន ៣ ម៉ោង​ទើប​យក​មក​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់​ស៊ី ក្រៅពីនេះ យើង​អាច​ដាក់​វា​លាយ​ជាមួយ​ស្ករ​កាក​អំពៅ​ផ្អាប់​វា ក្នុង​ធុង​បិទ​ជិត​រយៈពេល​មួយ​ខែ​ទៅ​បី​ខែ ទើប​យក​មក​ឲ្យ​មាន់​ស៊ី យើង​អាច​ធ្វើ​ផ្អក​ស្លឹក​ត្រាវ​នេះ​ទុក​នៅ​ពេល​យើង​មាន​ស្លឹក​ត្រាវ​ច្រើន ជាពិសេស​នៅ​រដូវវស្សា ដែល​មាន​ភ្ញៀង​ច្រើន សម្បូរណ៍​ស្លឹកត្រាវ ។
 
វា​ជា​ប្រភេទ​រុក្ខជាតិ ដែល​មាន​ដើម​ធំ តែ​មិន​រស់​បាន​យូរ​ទេ ខ្មែរ​យើង​និយម​យក​ស្លឹក​វា និង​ផ្កា​វា​មក​ធ្វើ​ជា​អន្លក់ ឬ​ស្លរ​ជា​សម្លរ​ផ្សេងៗ ដូចជា​កកូរ ម្ជូ​រ ប្រហើរ ។​ល​។ ​ស្លឹក​របស់​ វា​អាច​ឲ្យ​យើង​យក​មក​ប្រើ​ជា​ចំណី​មាន់បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​អង្គារ​ដី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ប្រមាណ​ជា ៨.៤ ភាគរយ ចំណែក​គ្រាប់​របស់​វា អាច​យក​មក​កិន​ជា​ម្សៅ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន ទាំង​គ្រាប់​របស់​វា​និង ស្លឹក​រួម​ទាំង​ផ្លែ​ខ្ចីៗ អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន ។ បើ​គេ​ដាំ​អង្គារ​ដី​ចំនួន ១ ហិកតា គេ​អាច​ទទួលបាន​ស្លឹក និង​ផ្លែ​វា​ចំនួន​ជាង​មួយ​រយ​តោន ( ស្មើ ១២០០០​ដើម​, ដោយ​ដាំ​ឃ្លាត​គ្នា​ចំនួន ៩០​សង្ទីម៉ែត្រ​ក្នុង​មួ​យ​ដើម​) ។ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ​ដុះ លូតលាស់​លឿន មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​សម្រាប់​មនុស្ស និង​សត្វ ដើម​ធ្វើ​ជា​អុស​ដុត ស្លឹក ផ្កា​ធ្វើ​ជា​បន្លែ​ស្លរ និង​អាច​យក​ស្លឹក​ឲ្យ​ជា​ចំណី​មាន់ គ្រាប់​របស់​វា​កិន​ជា​ម្សៅ​ប្រើ​ធ្វើជា​ចំណី​ត្រី និង​មាន់​ទា​បាន ។
​ ​យើង​អាច​ប្រើ​វា​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ១០ ទៅ ៤០ ភាគរយ ។ ក្រៅពី​មាន​ប្រូតេអ៊ីន ស្លឹក​វា​ក៏​សម្បូ​រណ៍ ដោយ​កាល់ស្យូម​យ៉ាងច្រើន​ដែរ ។
 
ចក​បាយ​ទា​មាន​ផ្ទុក​ដោយ ប្រូតេអ៊ីន​ពី ៣៤ ទៅ ៤៥ ភាគរយ ដែល​ជា​ប្រភេទ​ចំណី​មួយ ​យ៉ាង​ល្អ​សម្រាប់​មាន់ ទា និង​ជ្រូក ។ យើង​គួរ​បង្កើត​ទី​មួយ​សម្រាប់​ចិញ្ចឹម​ចក​បាយ​ទា ឲ្យបាន​ច្រើន បើ​គ្មាន​ស្រះ គួរ​រក​វិធី​ចិញ្ចឹម​ចក​បាយ​ទា​នេះ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​វា​ជា​ប្រភព​ចំណី​មាន់​យ៉ាង​សំខាន់​ណាស់ មួយវិញទៀត​វា​ងាយស្រួល​ចិញ្ចឹម ឆាប់​ទទួលបាន​ផល អាច​ឲ្យ​មាន់​ស៊ី​ក្នុង​ចំនួន​ច្រើន​បាន ដោយ​គ្មាន​ប៉ះពាល់ ដល់​ការលូតលាស់ និង​អាច​ជួយ​ឲ្យ​មាន់​ពង​បាន​ច្រើន​ផងដែរ ។ ​យើង​អាច​លាយ​វា​ជា​មួយ​កន្ទក់ និង​ចុងអង្ករ ឬ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ៥០ ភាគរយ ឬ​ច្រើន​ជាង​នេះ​បាន ។
​ ក្រៅពី​ចំណី​រុក្ខជាតិ​ដែល​បាន​រៀបរាប់ មក​ខាងលើនេះ យើង​នៅ​អាច​ប្រើ​ចំណី​ផ្សេងទៀត​ជាច្រើន ដែល​អាច​ឲ្យ​មាន់​ស៊ី​ជា​ចំណី​បាន ។ នៅ​ប្រទេស​ខ្លះ គេ​បាន​ចិញ្ចឹម​មាន់ ដោយ​ឲ្យ​ស៊ី​តែ​ស្មៅ​សុទ្ធសាធ ដោយ​គេ​ដាំ​ស្មៅ​នៅ​ទី​មួយ​ធំ ស្មៅ​ទាំងនេះ មាន​លាយ​ចំរុះ​ដោយ​ប្រភេទ​ស្មៅ​ផ្សេងៗ​គ្នា​ជា​ច្រើន មាន​ទាំង​ដើម សណ្តែក​ច្រើន​ប្រភេទ (​សណ្តែកបាយ សណ្តែកសៀង សណ្តែក​ក្រហម សណ្តែក​បង្គុយ​)។
​ស្លឹក​ព​ពាយ​, ស្លឹក​សណ្តែកទ្រើង​, ផ្លែ​ល្ពៅ សឹងតែ​ជា​ចំណី​មាន់​យ៉ាង​ល្អ ។
​បើសិនជា​យើង​ អាច​ដាំ​ដំណាំ​ទាំងនេះ​បាន យើង​ពិតជា​អាច ដោះស្រាយ​បញ្ហា​ចំណី​មាន់​បាន​រហូត​ដល់ ៩០ ភាគរយ ចំណែក ១០​ភាគរយ​ទៀត យើង​អាច​ផ្តល់​ជា​ចំណី​សាច់​ឲ្យ​មាន់​ដោយ ប្រើ​វិធី​ផ្សេងៗ​ដូចខាងក្រោម​នេះ :
 
សម្បូរ ​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន វា​មាន​នៅ​គ្រប់​ទីកន្លែង យើង​អាច​បង្កើត​វា​ឲ្យបាន​ច្រើន ឲ្យ ​មាន់​ស៊ី​ជា​ចំណី​បាន ដោយ​គ្រាន់តែ​យក​ក្រដាស​ឡាំង និង​ក្រដាស​ផ្សេងៗ​មក​ជ្រលក់​ទឹក​ឲ្យ​ជោក រួច​យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​មាន​កណ្តៀរ ដោយ​ដាក់​ក្រដាស​សើម​នោះ​គ​រលើ​គ្នា រួច​យក​ស្លឹក​ស្ងួត​មក​គ្រប​ពីលើ​ឲ្យ​ជិត ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ផ្សើម​វា រហូត​យើង​ឃើញ​មាន​កណ្តៀរ​មក​ស៊ី​ក្រដាស​នោះ ទើប​យើង​យក​វា​មក​ឲ្យ​មាន់​ស៊ី​ជា​ចំណី ។ ​វិធី​បង្កើត​កណ្តៀរ​តាមបែប​ផ្សេងៗ :
​យើង​អាច​ប្រើ ​ក្អម​ទឹក ឬ​ឆ្នាំងដី ដោយ​ដាក់​ចំបើង​សើម សំបក​គ្រាប់ពោត សំបក​សណ្តែកដី ក្រដាស​សើម លាមក​គោ ដាក់​ញាត់​ចូលក្នុង​ឆ្នាំងដី រួច​ផ្សើម​វាឲ្យ​ជោគ ដាក់​ផ្កាប់​នៅក្បែរ​ដំបូក ឬ​ទី​ដែល​មាន​កណ្តៀរ ត្រឹមតែ​មួយ​យប់ (​ជួនកាល​ត្រូវ​ការ​ពេល​រហូត​មួយ​សប្តាហ៍​ក៏មាន​) នោះ​យើង​នឹង​ទទួលបាន​កណ្តៀរ​យ៉ាងច្រើន​សម្រាប់​ជា​ចំណី​ឲ្យ​មាន់​ជា​ មិនខានឡើយ ។
​សម្រាប់​ទីកន្លែង​ដែល​សម្បូរ​ដំបូក យើង​អាច​ប្រើ​ពេល​ត្រឹមតែ​ចំនួន​មួយ​ថ្ងៃ​ពីរ​ប៉ុណ្ណោះ ដើម្បី​ប្រមូល​កណ្តៀរ ។
​ វិធី​មួយទៀត​នោះ គឺ​យើង​ដាក់​តែ​លាមក​គោ​ស្ងួត​សុទ្ធ​ទៅក្នុង​ក្អម​ទឹក ផ្សើម​លាមក​គោ​សិន​មុន​ដាក់​ចូល ប្រើ​ចំបើង​ស្ងួត ដាក់​ញាត់​មាត់​ក្អម តែ​មិន​ត្រូវ​ឲ្យ​ណែន​ពេក​ទេ ផ្កាប់​ក្អម​នេះ​ត្រង់​មាត់ ឬ​ជើង​ដំបូក ចំនួន​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ យើង​នឹង​បាន​កណ្តៀរ​ឲ្យ​មាន់​ស៊ី​ជាមិនខាន ។ ដើម្បី​ឲ្យបាន​កណ្តៀរ​ច្រើន​តាម​សេចក្តីត្រូវការ ត្រូវធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​ក្អម ចំនួន ១០ ទៅ ៥០ ក្អម បើ​យើង​មាន​មាន់​ច្រើន ។
 
វិធី​មួយទៀត​ នោះ គឺ​យើង​ប្រើ​ខាប់​ធំ​មួយ ដាក់​កំទេច​ឈើ លាយ​ជាមួយ​លាមក​គោ ដោយ​ដាក់​វា​ជា​ស្រទាប់ៗ ត្រូវ​ផ្សើម​ស្រទាប់​នីមួយ​ឲ្យ​សើម​ល្អ ជីករណ្តៅ​ធំ​មួយ​ត្រឹម​ពាក់កណ្តាល​ខាប់​ក្បែរ​ដំបូក យក​ស្លឹកឈើ​ស្ងួត​គ្រប​ពីលើ​ឲ្យ​ជិត កុំ​ឲ្យ​ត្រូវ​ថ្ងៃ ស្វែងរក​កណ្តៀរ​ចំនួន​បន្តិចបន្តួច​មក​ដាក់​ក្នុង​ខាប់​នេះ មុន​ពេល​គ្រប ត្រឹមតែ​មួយ​សប្តាហ៍ នោះ​យើង​នឹង​បាន​កណ្តៀរ​មិន​ខាន ។
​កណ្តៀរ​មាន​ ប្រូតេអ៊ីន ស្មើ​ត្រី​ស្ងួត អាច​ប្រើ​ជំនួស​ម្សៅ​ត្រី​បាន តែ​ងាយរ​កជាង​ត្រី និង​មិន​ចាំបាច់​ចំណាយលុយ​ទិញ​ផង យើង​អាច​បង្កើត​វា​បាន​រាល់ថ្ងៃ ហើយ​ងាយស្រួល​ជាង​ការរក​ម្សៅ​ត្រី​ផង ។
ចំណី​មាន់​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ជន្លេន​ក្រហម :
​​ជន្លេន​ ក្រហម ពេលនេះ​មាន​លក់ នៅក្នុង​ប្រទេស​យើង​មាន គេ​ចិញ្ចឹម​សម្រាប់​លក់ វា​ជា​ប្រភេទ​ជន្លេន​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន យើង​អាច​ចិញ្ចឹម​វា​ដោយ​ប្រើ​ត្រឹម​លាមក​គោ​ប៉ុណ្ណោះ តែ​ដើម្បី​បាន​ពូជ​ជន្លេន​នេះ​យើង​ត្រូវ​ទាក់ទង​ខាង​អង្គការ​សេ​ដាក់ ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម ថា​អាច​ទិញ​នៅទីណា​បាន ។
​ក្រៅពី​ជន្លេន​ក្រហម​ប្រភេទ​នេះ យើង​ក៏​អាច​ចិញ្ចឹម​ជន្លេន​ធម្មតា​ក៏​បាន​ដែរ ពីព្រោះ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដូចគ្នា៕
 
  


 


No comments:

Post a Comment