ប្រទាលកន្ទុយក្រពើជម្រុញការលូតលាស់របស់ មាន់ ទា
តាម
ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីន
គេបានរកឃើញថា
សាច់សៗនៅក្នុងធាងរបស់ប្រទាលកន្ទុយក្រពើមានប្រយោជន៍យ៉ាងច្រើនដល់
ការលូតលាស់របស់មាន់។
ជាធម្មតា ប្រទាលកន្ទុយក្រពើត្រូវបានគេយកមកប្រើធ្វើជាថ្នាំកែរោគ
និងព្យាបាលរោគដំបៅ គ្រឿងរំលាយអាហារ និងរោគជាច្រើនមុខទៀត ។
ក្រៅពីនេះវាក៏ត្រូវបានគេយកមកផលិតជាភេសជ្ជៈ
និងគ្រឿងសំអាងស្បែកផងដែរ ។
ដោយហេតុថា ចំណីមាន់កាន់តែមានតម្លៃថ្លៃ
វត្ថុធាតុដើមសម្រាប់យកមកផ្សំជាចំណីមាន់ក៏កាន់តែថ្លៃ
ថែមពីលើនេះទៀតការដឹកជញ្ជូនក៏មានតម្លៃថ្លៃជាងមុន
វាបានធ្វើឲ្យម្ចាស់កសិដ្ឋាន និងសិប្បកម្មផលិតសាច់ពីសត្វស្លាប
ងាកទៅរកវិធីផ្សេងក្រៅពីចំណី
ដើម្បីជម្រុញឲ្យការលូតលាស់របស់មាន់មានសន្ទុះលឿនជាងធម្មតា
ដោយមិនប្រើបច្ចេកទេសវិទ្យាសាស្ត្រ ឬថ្នាំពេទ្យជាជំនួសឡើយ,
ប៉ុន្តែប្រើប្រាស់របៀបមួយយ៉ាងសាមញ្ញបំផុត
គឺសាច់របស់ដើមប្រទាលកន្ទុយក្រពើ ។
មុនពេល សាកល្បងគេបានបញ្ជូនសាច់សៗ របស់ប្រទាលកន្ទុយក្រពើ
ដែលគេប្រមូលបានមកពីច្រើនភូមិសាស្ត្រ ដើម្បីពិនិត្យរកសារធាតុពុល
ឬការប៉ះពាល់ណាមួយដល់សុខភាពមាន់ ។ មន្ទីរពិសោធន៍ផ្នែកដំណាំយកមើម
និងស្លឹកនៃប្រទេសហ្វីលីពីនបានឆ្លើយតបមកវិញ និងបានបញ្ជាក់ថា
សាច់របស់ប្រទាលកន្ទុយក្រពើពុំមានសារធាតុពុលណាមួយធ្វើឲ្យប៉ះពាល់
ដល់សុខភាពមាន់ ឬអាចឲ្យវាស្លាប់បាននោះឡើយ ។
បន្ទាប់ពី ទទួលបានចម្លើយច្បាស់លាស់បែបនេះ
ម្ចាស់កសិដ្ឋានបានយកសាច់ប្រទាលកន្ទុយក្រពើចិតយកតែសាច់សៗ
កិនឲ្យម៉ដ្ឋច្រោះយកទឹករបស់វាមកលាយជាមួយទឹកធម្មតាឲ្យមាន់ផឹក
។
ដើម្បីរក ឲ្យឃើញថា តើវាមានការប្រែប្រួលដែរឬទេ
ចំពោះការលូតលាស់របស់មាន់
បើសិនជាគេឲ្យវាផឹកទឹកប្រទាលកន្ទុយក្រពើលាយជាមួយទឹកធម្មតា ។
នៅក្នុង ការពិសោធន៍នេះ, គេបានយកមាន់ (មាន់សាច់) ចំនួន ៩០ក្បាល
មកចិញ្ចឹមក្នុងរយៈវេលាចំនួន ៤២ថ្ងៃ
ដោយឲ្យស៊ីចំណីក្នុងបរិមានដូចគ្នា ប៉ុន្តែទឹកសម្រាប់វាផឹក
គឺមានទឹកលាយប្រទាលកន្ទុយក្រពើចម្រាញ់រួច ចាប់ពី 5ml, 10ml, 20ml
លាយជាមួយទឹកធម្មតាឲ្យមាន់ក្រុមទី១ ផឹក ដែលមានចំនួន ៤៥ក្បាល
ចំណែកមាន់ក្រុមទី២ មិនមានលាយទឹកចម្រាញ់ប្រទាលកន្ទុយក្រពើឲ្យទេ
គឺឲ្យវាផឹកតែទឹកធម្មតាប៉ុណ្ណោះ ។
នៅទីបញ្ចប់ នៃការពិសោធន៍គេបានរកឃើញថា
មាន់ដែលបានផ្តល់ទឹកលាយជាមួយប្រទាលកន្ទុយក្រពើមានការលូតលាស់
ច្រើនជាងមាន់ដែលមិនបានផឹកទឹកលាយនោះ ។
* មាន់ដែលបានផឹកទឹកលាយជាមួយប្រទាលកន្ទុយក្រពើមានទម្ងន់ :
៣១៤៨.៨៩ក្រាម ទៅ ៣៣៨៧.៧៨ក្រាម (ផ្តល់ 15ml, ទៅ 20ml នៃប្រទាល)
* មាន់ដែលមិនបានផឹកទឹកលាយជាក្រុមទី២ មានទម្ងន់ត្រឹមតែ ២២៣៧.២២ក្រាម និងទាបជាងនេះ។
យោងតាម ការពិសោធន៍នេះគេបានរកឃើញថា
មាន់ដែលបានផ្តល់ប្រទាលកន្ទុយក្រពើចំនួន 15ml, ទៅ 20ml
មានការលូតលាស់ច្រើនជាងគេគឺមានការលូតលាស់លឿនខុសពីការលូតលាស់បែប
ធម្មតារហូតដល់ 30% ។
នៅក្នុង ប្រទាលកន្ទុយក្រពើមានផ្ទុកដោយវិតាមីន, ជាតិរ៉ែ
និងសារធាតុដទៃទៀតរហូតដល់ ៧៥មុខ,
អាចថានេះគឺជាមូលហេតុមួយដែលបានជួយជំរុញឲ្យមាន់មានការលូតលាស់
បានលឿនបែបនេះ ។
ក្នុងពេល ថ្មីៗនេះដែរ
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងប្រទេសអេស្បាញបានបង្កើនសារធាតុ
អន្ធិលៗនេះពីប្រទាលកន្ទុយក្រពើសម្រាប់ជួយរក្សាគុណភាពបន្លែ
និងផ្លែឈើកុំឲ្យងាយឆាប់ខូច និងរក្សាទុកបានក្នុងរយៈពេលយូរ ។
អ្នកដែលមាន ចិញ្ចឹមមាន់ ទា តាមផ្ទះតិចតួចក្តីច្រើនក្តី
គួរដាំប្រទាលកន្ទុយក្រពើនេះ
ហើយប្រើវាសម្រាប់លាយជាមួយទឹកឲ្យមាន់ផឹក អាចនឹងជួយឲ្យមាន់ ទា
ធំលូតលាស់បានលឿនជាងធម្មតា …៕
No comments:
Post a Comment